យុទ្ធនាការសាមគ្គីភាពរវាង Serey User
ជាទូទៅ ក្នុងនាមជាកូនដែលឋិតនៅអាយុក្រោមអាណាព្យាបាលចិញ្ចឹម ភ្ញាក់ឡើងមិនបាច់ខ្វល់ខ្វាយច្រើន ដឹងតែទទួលការឧបត្ថម្ភទាំងចំណី សំភារៈ និង ប្រាក់ពីអាណាព្យាបាលដែលជាឪពុកម្តាយ។ដោយឡែកនៅពេលធំដឹងក្តី នៅពេលដែលចេញប្រកបរបរខ្លួនឯងបានតើយើងជាកូនៗនៅរំពឹងការឧបត្ថម្ភពីអាណាព្យាបាលតទៅទៀតដែរទេ?រឺអន់ចិត្តនៅពេលគាត់កាត់បន្ថយការឧបត្ថម្ភ រឺឈប់ឧបត្ថម្ភ?យើងជាកូនៗគប្បីប្រឹងប្រែងហើយសាមគ្គីគ្នារកចំណូលដើម្បីផ្គត់ផ្គង់បីបាច់ថែរក្សាលោកវិញ ទើបជារឿងគប្បី។

អ្វីៗក៏ដោយបើសិនយើងចង់កែរបស់ធំ យើងត្រូវចាប់ផ្តើមកែពីចំនុចតូចៗ ត្រូវផ្តើមពីមនុស្សម្នាក់ទៅមួយគ្រួសារ មួយគ្រួសារទៅមួយសហគមន៍ មួយសហគមន៍ទៅមួយប្រទេស។ល។ ដូចគ្នានឹងសេរីដែរ យើងគ្រប់គ្នាបានដឹងហើយថា ការvoteរបស់ក្រុមការងារពិតជាមានកំរិតខុសពីមុន ពីច្រើនមកតិច ដោយពេលខ្លះមិនផ្តល់អោយតែម្តង។ សេរីមិនខុសពីឪពុកម្តាយដែលបង្រៀនកូនអោយចេះដើរហើយប្រលែងនោះទេ?ហេតុអីខ្ញុំនិយាយបែបនេះ?ព្រោះសេរីបានមើលឃើញអ្នកប្រើប្រាស់មួយចំនួនធំមានកាក់សេរីច្រើនបានពីការសន្សំកន្លងមក ហើយគាត់ទាំងអស់គ្នាអាចយកកាក់ដែលសន្សំនេះទៅចងការប្រាក់ដើម្បីទទួលបានការប្រាក់រៀងរាល់មួយអាទិត្យម្តង(voteអោយខ្លួនឯង)តែក៏ត្រូវរើសកន្លែងចងការដែរ(ថា original or plagarize) បើសិនជាយកកាក់សេរីដែលខ្លួនមានទៅចងការប៉ះ plagarize នោះកាក់សេរីដើមនឹងត្រូវបាត់បង់ខ្លះ អាចនៅសល់តែចំនួនតិចតួចតែប៉ុណ្ណោះ(ទោះពីមុនជាអ្នកសរសេរoriginal រឺ មានកាក់ច្រើនក្នុងកាបូបក៏ដោយ ការផុសបច្ចុប្បន្នជាអត្ថបទplagarize នឹងត្រូវdownvoteសល់បន្តិចបន្តួច)។ ហើយម្យ៉ាងទៀតសេរីដែលជាឪពុកម្តាយចង់អោយកូនៗ ចេះជួយគ្នា តាមរយៈការផ្តល់មតិ comment និង vote "ឃើញត្រូវហើយល្អ ផ្តល់មតិហើយ upvote" " ឃើញខុស មិនសមទទួលពិន្ទុvoteច្រើន ដូចឃើញជាក់ស្តែង downvote ហើយអោយហេតុផល"។ ធម្មតាការvote និង comment របស់ម្នាក់ៗ ត្រូវបានទូទាត់ជាសំនងដែលហៅថា Currator rewards ដែលគ្រប់គ្នាធ្លាប់ទទួលបានកន្លងមក។

យើងគួរតែនាំគ្នាជួយ voteអត្ថបទ ល្អៗ ដោយមិនរំពឹងជំនួយពីក្រុមការងារសេរី។
@Choo Ey



