Serey Update"ភាពងាយស្រួលបង្កើតគណនីសេរីសំរាប់ប្រជាជនកម្ពុជា"

ដោយកន្លងមកក្រុមការងារសេរីមើលឃើញថាការចុះឈ្មោះប្រើប្រាស់ដោយការប្រើអុីម៉ែលផ្ទាល់ខ្លួនរបស់ប្រជាជនខ្មែរនៅមានកំរិត ដូច្នេះហើយដើម្បីជួយសំរួលក្នុងករណីនេះ ក្រុមការងារសេរីបានបង្កើតនូវមុខងារក្នុងការ**បង្កើតគណនីចុះឈ្មោះប្រើប្រាស់ជាមួយសេរីតាមរយៈការប្រើលេខទូរស័ព្ទ** ជំនួសដោយការប្រើអុីម៉ែល។ ![IMG_20190101_095325.jpg](https://serey.io/imageupload_data/1aca233a3e818e9b2c843edf82c7a2b3f516d842) 1. ដំបូងចូលទៅ www.serey.io ហើយចុចយកពាក្យ **Sign up get Serey** ![IMG_20190101_095213.jpg](https://serey.io/imageupload_data/2cf1559c27b6f7041beb5a631f93397f7b7ebeee) បន្ទាប់មកនឹងមានផ្ទាំងមួយបង្ហាញដូចរូបខាងក្រោម៖ ![IMG_20190101_095230.jpg](https://serey.io/imageupload_data/3673a74f84712b5218c2d5577e05a8f360ce9bae) ហើយវាយឈ្មោះដែលអ្នកចង់ប្រើនៅក្នុងប្រអប់ Account name ![Screenshot_2019-01-01-06-59-21-23.png](https://serey.io/imageupload_data/2832b2ba60aae17deaad5d2c454229036bfee509) **សំគាល់: សូមរក្សាពាក្យ Cambodia នៅដដែល (ប្រទេសខ្មែរ) បើចុចរើសពាក្យថា Other Country នឹងត្រូវតំរូវអោយវាយអុីម៉ែលបញ្ចូលព្រោះថា ការបង្កើតគណនីដោយប្រើលេខទូរស័ព្ទនេះអនុញ្ញាតអោយតែអ្នកនៅក្នុងប្រទេសខ្មែរតែប៉ុណ្ណោះ។** បន្ទាប់ពីវាយឈ្មោះចូលក្នុងប្រអប់រួចហើយចុចពាក្យ Continue នោះនឹងមានផ្ទាំងថ្មីមួយទៀតបង្ហាញដើម្បីអោយអ្នកវាយលេខទូរសព័្ទដៃផ្ទាល់ខ្លួនរបស់អ្នកបញ្ចូល ![IMG_20190101_095325.jpg](https://serey.io/imageupload_data/1aca233a3e818e9b2c843edf82c7a2b3f516d842) ![IMG_20190101_095409.jpg](https://serey.io/imageupload_data/7ae94c0e9882f9493fb4e3d9a1f946d70b60fd18) បន្ទាប់មកលោកអ្នកនឹងទទួលបានសារលេខកូដពីក្រុមហ៊ុនដើម្បីយកមកវាយបញ្ចូលនៅក្នុងផ្ទាំងដូចខាងក្រោម៖ ![IMG_20190101_102040.jpg](https://serey.io/imageupload_data/80055545e2054597711afaf9c432aeb3b9611773) ![IMG_20190101_095531.jpg](https://serey.io/imageupload_data/27146ea7963014eddea3582e3bd05560c5c6964c) បន្ទាប់មកចុចពាក្យ **Continue** លោកអ្នកនឹងទទួលបានសារពីក្រុមហ៊ុនមួយទៀតដែលមានទំរង់បែបនេះ ![IMG_20190101_095637.jpg](https://serey.io/imageupload_data/80d95583f7b603efe75a65792c9e47ffd129751f) ចុចលើតំនរភ្ជាប់ បន្ទាប់មកនឹងឃើញផ្ទាំងថដូចខាងក្រោម៖ ![IMG_20190101_095720.jpg](https://serey.io/imageupload_data/6387a86c95a65d907dcfa47e64debfb2a1290ee3) ហើយចុចលើពាក្យ **Lets get your account created**នោះអ្នកនឹងទទួលបានលេខកូដសំងាត់សុវត្ថិភាពដែលក្រុមហ៊ុនសេរីផ្តល់ជូនទុកប្រើប្រាស់រៀងរាល់ពេលlog inគណនីសេរី។ សូមមើលរូបខាងក្រោម៖ ![IMG_20190101_103058.jpg](https://serey.io/imageupload_data/149f6a5fd37bc72ae9657be1a1720699b2effdbd) ធ្វើការកូពី អក្សរកូដសំងាត់ពណ៌ក្រហមទាំងអស់ហើយទៅ past នៅក្នុងប្រអប់ **RE-ENTER GENERATED PASSWORD** បន្ទាប់មកចុចពាក្យ **CREATE ACCOUNT** លោកអ្នកនឹងប្រើប្រាស់គណនីលោកអ្នកបាន។ ![IMG_20190101_095746.jpg](https://serey.io/imageupload_data/ab30809c254918d1210a90c41db35aecefa1a91b) **ចំណាំ មេត្តាធ្វើការ រក្សារទុកអក្សរកូដសំងាត់នេះអោយមានសុវត្ថិភាពបំផុត ដូចជាការកូពីចូលទៅក្នុងUSB រឺ កន្លែងណាដែលងាយស្រួលសំរាប់លោកអ្នកនិងសុវត្ថិភាពព្រោះលេខកូដនេះ បើសិនជាបាត់ហើយនោះ គឺមិនអាចស្វែងរកមកវិញតាមវិធីណាមួយឡើយ សូម្បីតែស្ថាបនិកសេរី។** #### ចំពោះអ្នកប្រើប្រាស់ចាស់ សូមរក្សាប្រើគណនីចាស់ដែលបង្កើតតាមអុីម៉ែលដដែល។ #### @ChooEY

Comments

sarith71
very good sis👍
time-queen
អរគុណប្អូនប្រុសនប់
calmsoul
@@ -52,16 +52,91 @@ new way, +Cambodia only uses cell phone numbers and is verified through an OTP code.%0A very go @@ -146,16 +146,17 @@ ... !!! +%0A thanks f
អរគុណចំពោះពត៌មានបន្ថែមសំរាប់ឆ្នាំថ្មី ការខិតខំប្រឹងប្រែងរបស់ក្រុមការងារសេរី ខ្ញុំសង្កេតឃើញថា ការព្យាយាមហើយព្យាយាមទៀតដើម្បីអោយប្រជាជនខ្មែរចូលរួមក្នុងការចុះឈ្មោះប្រើប្រាស់អោយបានច្រើន ការទទូចនេះ ព្រោះចង់លើកទឹកចិត្តដល់ខ្មែរ តែអ្វីជាក្តីរំពឹងទុកតាមអ្វីដែលខ្ញុំធ្លាប់ណែនាំដល់ពួកគាត់គឺភាគច្រើនគាត់គិតថា ខ្ញុំអត់ប្រឹងរកសុីទេគិតតែរឿងអត់ប្រយោជន៌ តែខ្ញុំនៅតែព្យាយាម ខ្ញុំគិតថា ថ្ងៃណាមួយសេរីនឹងនាំខ្ញុំទៅរកគោលដៅមួយដែលខ្ញុំចង់បាន។
sijan
Please write in english. Because every people can not understand this language.