មនុស្សជាច្រើនស្រឡាញ់រាប់អានយើង ហើយគេចូលចិត្តលលេង ។ ដំបូងគ្រាន់តែនិយាយគ្នាធម្មតា ។ ដល់ស្គាល់បន្តិច ឆ្លើយឆ្លងបន្តិច ក៏ចាប់ផ្តើមលលេង ។
ការលេងមានន័យថា ភាគីសងខាងរីករាយសប្បាយចិត្ត។ បើការលេងហើយអ្នកសប្បាយតែម្នាក់ឯង ហើយម្ខាងទៀតគេមិនសប្បាយ គេហៅថាលេងខុសរបៀប ឬ លេងខុសកាលខុសវេលា ខុសមនុស្ស...។
ពេលខ្លះគេនិយាយបែបម៉ត់ចត់ យើងក៏មកលលេង សើចសប្បាយ ហើយប្រាប់ថាខ្ញុំនិយាយឱ្យបានឆ្លើយឆ្លង ។ តើអ្នកគិតថាមនុស្សគ្រប់គ្នាសុទ្ធមានពេលលេងជាមួយអ្នកតាមបណ្តាញសង្គម? ឬមួយអ្នកគិតថា គ្រប់គ្នាសុទ្ធតែចង់លេងជាមួយអ្នក?
ស្គាល់មនុស្ស
ដំបូង បើអ្នកនិយាយជាមួយនរណាម្នាក់យើងត្រូវមើលមនុស្ស ការស្គាល់មនុស្ស គឺសំខាន់ក្នុងទំនាក់ទំនង ។ ខ្ញុំឃើញថាមនុស្សជាច្រើនដែលចង់ចូលមកជីវិតរបស់អ្នកដទៃ ទាំងមិនដឹងថាគេជាមនុស្សបែបណា ចូលចិត្តអ្វី មិនចូលចិត្តអ្វី បន្ទាប់មកក៏យករង្វាស់ខ្លួនឯងទៅវាស់គេ... នេះជាបរាជ័យមួយ។
មនុស្សខ្លះមិនទាំងចេះប្រើ Sticker ឱ្យបានត្រឹមត្រូវនោះទេ ឬ ចេះតែចុចឱ្យរួចពីដៃ ។ គេសរសេររឿងកើតទុក្ខ រឿងព្រួយបារម្ភ ស្រាប់តែប្រើ Sticker សើចក្អាកក្អាយ ។ ការលេងសើចដែលខ្វះការគោរព ភាគច្រើនសម្រាប់យុវវ័យ មិនមែនសម្រាប់មនុស្សមានការទទួលខុសត្រូវនោះទេ ។
ដូច្នេះអ្វីដែលជាអ្នក គេអាចដឹងជាងពាក់កណ្តាលរួចទៅហើយ កាលណាពិន្ទុអន់ពេកគេច្បាស់ជាទុកអ្នកចោល ហើយកុំខឹងគេ ត្រូវចំណាយពេលរៀនយកពិន្ទុឡើងថ្នាក់វិញ៕
អរគុណ!!!
មនុស្សជាច្រើនស្រឡាញ់រាប់អានយើង ហើយគេចូលចិត្តលលេង ។ ដំបូងគ្រាន់តែនិយាយគ្នាធម្មតា ។ ដល់ស្គាល់បន្តិច ឆ្លើយឆ្លង��ន្តិច ក៏ចាប់ផ្តើមលលេង ។