ភាពស្មោះត្រង់

សេចក្តីស្មោះត្រង់គឺជាសេចក្តីសុខមួយបែប សុខដោយការទុកចិត្តគ្នា តែអ្នកខ្លះត្រូវអស់កិត្តិយស អស់ទ្រព្យសម្បត្តិ អស់ខ្លួនប្រាណក៏ដោយសារតែការទុកចិត្តគ្នានេះដែរ ត្រូវចេះទុកចិត្តចំពោះការពិតទើបមានក្តីសុខមិនមានទុក្ខបាន ។ ទុកចិត្តលើទាន ទុកចិត្តលើសីល ទុកចិត្តលើភាវនា ទុកចិត្តលើកម្មដ្ឋានបង្អែកដែលខ្លួនមាន ទុកចិត្តលើអរិយសច្ចៈ៤ ទុកចិត្តលើមគ្គមានអង្គ៨ គឺជាការទុកចិត្តដែលនាំឲ្យមានការផ្លាស់ប្តូរពីទុក្ខលំបាកវេទនាទៅកាន់ភាពអស់ទុក្ខកង្វល់បានយ៉ាងពិតប្រាកដ ។

Comments