ត្រូវរៀនសូត្រនៅពេលអ្នកពេញវ័យ !
១- ស្វែងរកការងារដែលខ្លួនចូលចិត្ត ខិតខំធ្វើការដោយក្តីស្រឡាញ់ ។
២- រៀនថែទាំខ្លួន រៀនចំអិនអាហារ រៀនជួយយកអាសារអ្នកដទៃ ។
៣- ស្វែងយល់ពីមនុស្សល្អ មនុស្សអាក្រក់ ដែលខ្លួនត្រូវសេពគប់រាប់អានធ្វើជាមិត្ត ។
៤- ឈប់មើលងាយរិះគន់ជីវិតអ្នកដទៃ រៀនជួយលើកទឹកចិត្តអ្នកទន់ខ្សោយ ។
៥- រៀនប្រើមនោសញ្ចេតនាក្នុងក្តីស្រឡាញ់ឲ្យបានត្រឹមត្រូវ អ្វីជាការស្រឡាញ់ខ្លួនឯង អ្វីជាការស្រឡាញ់អ្នកដទៃ អ្វីជាការស្រឡាញ់ក្នុងន័យស្នេហា ។
៦- យកពេលសិក្សាពីជីវិត យកពេលថែទាំចិត្តតាមរយៈព្រះធម៌ដើម្បីរក្សាសីល ធ្វើសមាធិ វិបស្សនា ឲ្យបានត្រឹមត្រូវល្អតាមពុទ្ធភាសិត ។
៧- រៀនសង្កេតពិនិត្យពីដំណើរជីវិត រៀនគោរពចាស់ព្រឹទ្ធាចារ្យ និង អ្នកមានគុណធម៌ ។ រៀនតាមមើលចិត្តនឹងចេះបង្វែរគំនិតពីការគិតខុស ។ អ្នកធំហើយ គប្បីជាមនុស្សមានហេតុផល ! (ថ)


