លុយត្រូវបានមនុស្សបង្កើតឡើង ដើម្បីបម្រើដល់ការដោះដូរទំនិញគ្នាទៅវិញទៅមក អោយវាមានភាពងាយស្រួល។ ពីមុនគេយកមាសមកដោះដូរ មុនប្រើមាសគេប្រើអង្ករ ហើយទៅថ្ងៃអនាគតប្រហែលគេប្រើតែក្រយ៉ៅម្រាមដៃនិងលេខសំងាត់តែប៉ុណ្ណោះ បើយើងពិនិត្យទៅលើការវិវឌ្ឍន៍របស់ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសង្គម។
លុយដែលម្ចាស់គេយកទៅលាក់កប់ទុក គឺជាក្រដាស់ប្រាក់ដែលគ្មានប្រយោជន៍ ហើយមិនបានផ្តល់ជាប្រយោជន៍អ្វីដល់សង្គមទាល់តែសោះ។ មិនត្រឹមតែប៉ុណ្ណោះទេ ការយកលុយទៅលាក់កប់ទុកចោលវាជះឥទ្ធិពលអវិជ្ជមានដល់វិស័យនានាដូចជា៖ វិស័យទេសចរណ៍ វិស័យសំណង់និងអចលណទ្រព្យ វិស័យវាយនភ័ណនិងកាត់ដេរ វិស័យដឹកជញ្ជូន ។ល។ ម្យ៉ាងវិញទៀត វាធ្វើអោយមានការរាំងស្ទះដល់សេដ្ឋកិច្ចជាតិទាំងមូលថែមទៀតផង។
ដូចមិត្តខ្ញុំបាននិយាយថា៖ មានលុយហើយមិនចាយ ស្មើអ្នកក្រ មានអំណាចហើយមិនប្រើ ស្មើអ្នកអត់អំណាច។


