Serey is utilizing Blockchain technology

My story

time-queen

គំនិតអប់រំ សូមចំណាយពេល 60វិនាទី ដើម្បីអាននឹងសើចនៅចុងសេចក្តី 🤣

នារីទី1-ជិះLexus តំលៃ10ម៉ឺនតែគេមានបំណុលធនាគារ40ម៉ឺន ជីវិតប្រឈមមុខរវាងស្លាប់រស់

នារីទី2-ជិះRevoតំលៃ5ម៉ឺនតែគេមានបំណុលធនាគារ20ម៉ឺន ជីវិតមានតែរឿងដែលត្រូវខ្វល់ខ្វាយ

នារីទី3-ជិះម៉ូតូDreamតំលៃ2ពាន់តែគេមានលុយទុកក្នុងធនាគារ2ម៉ឺន ជីវិតមិនមានអីត្រូវខ្វល់ តែក៏មានអារម្មណ៍ថាជីវិតអត់មានរសជាតិ

ពេលពួកគេបានជួបគ្នា នារៅជិះម៉ូតូច្រណែនអ្នកជិះRevo
អ្នកជិះRevoច្រណែននឹងអ្នកជិះLexus
អ្នកជិះLexusច្រណែននឹងអ្នកជិះម៉ូតូព្រោះជីវិតមិនចាំបាច់សូវខ្វល់អី

#យើងម្នាក់ៗសុទ្ធតែធ្លាក់ជាទាសកមាសប្រាក់នឹងមហិច្ចតា

ឆ្មាចូលចិត្តស៊ីត្រី តែបែជាមិនចេះហែលទឹក

ត្រីចូលចិត្តស៊ីជន្លេនបែរជាមិនអាចឡើងគោកមកជីកជន្លេនបាន

ព្រហ្មលិខិត យកនុយមកល យើងយ៉ាងសន្ធឹកសន្ធាប់
តែមិនព្រមអោយយើងបានវាមកដោយងាយៗ

រឿងធំប៉ុណ្នានៅថ្ងៃនេះ ដល់ស្អែកក៏ក្លាយជាអតីត
រឿងធំប៉ុណ្នានៅឆ្នាំនេះ ដល់ឆ្នាំក្រោយក៏ជានិទាន
យ៉ាងច្រើនពួកយើងក៏ត្រឹមមាននិទានរបស់អតីតទុកនិយាយអោយគេស្តាប់

ចុះ នារីទី4 ដូចខ្ញុំជីវិតមានត្រឹមកង់កញ្ចាស់មួយនិងបំណុល តើគួរកែស្ថានការយ៉ាងណា? 🤣 I just have old bicycle and debt, how to solve problems?

 

858.197 SRY$0.00
Global
Global

Comments