My home my life

មនុស្សគ្រប់គ្នាតែងនិយាយថាបើចង់ដើរលឿន អោយដើរម្នាក់ឯង ចុះហេតុអីខ្ញុំនៅតែដើរយឺត? អាចមកពីខ្ញុំអសមត្ថភាព😌។ គិតទៅ ៦ឆ្នាំហើយដែលខ្ញុំស៊ូដើរលើផ្លូវជីវិតមួយនេះតែម្នាក់ឯង គ្មានអ្នកចែករំលែកនូវទំងន់មួយនេះ។ បើមើលទៅគេគ្រប់គ្នាសុទ្ធតែមានគ្រួសារ កូនចៅ ថ្វីត្បិតជីវិតពួកគេពេលខ្លះជួបការលំបាកធ្វើអោយគេហត់គេនឿយ យ៉ាងណា តែគេនៅតែអាចរីករាយព្រោះតែគេនៅមានគ្នា ជាកំលាំងចិត្តបន្តដំនើេទៅមុខទៀត។ មនុស្សជុំវិញខ្ញុំតែងសួរសំនួរគួរអោយធុញថា តើពេលណារៀបការ?ហើយប្រាប់ថាកុំរើសពេក។ខ្ញុំមិនមែនរើសទេ តែខ្ញុំពិតជាហត់ទុកមុន នឹងការចាប់ផ្តើម ថ្មី ដែលត្រូវចំណាយពេលស្វែងយល់ពីគ្នាអោយបានច្រើន ស្វែងយល់រួចក៏ឃើញនូវចំនុចខ្វះខាតហើយក៏បែកគ្នា។ ខ្ញុំខ្លាចរអា រាងចាលនឹងការរស់នៅដោយភាពលាក់ពុត បិតបាំង ហើយចុងក្រោយក៏បង្ហាញនូវសន្តានពិត ដោយពេលខ្លះត្រូវទ្រាំនឹងរសជាតិដែល ពិបាកបរិយាយ ព្រោះតែគិតដល់ចាស់ទុំនិងទំនួលខុសត្រូវលើក្មេង។ ខ្ញុំខ្លួនឯងក៏មិនដឹងថាខ្ញុំដើរលើផ្លូវនេះបានឆ្ងាយប៉ុណ្ណា យូរប៉ុណ្ណា ខ្ញុំមិនចូលចិត្តដើរលើផ្លូវរាល់ថ្ងៃនេះទេ ព្រោះស្មារបស់ខ្ញុំពោពេញដោយអំរែកធ្ងន់សងខាង ហើយផ្លូវមិនរលោងទៀត ព្រោះខ្ញុំគ្មានជម្រើសផ្ល្អូវដែលល្អជាងនេះ.... ខ្ញុំគ្រាន់តែដើរលើផ្លូវនេះដើម្បីគ្រួសារទាំងមូលខ្ញុំ ទោះជាត្រូវហត់លំបាក ពេលណាខ្ញុំត្រូវដួល ខ្ញុំមិនហ៊ានគិតទេថាអ្នកផ្ទះខ្ញុំទៅជាយ៉ាងណា? ព្រោះខ្ញុំមើលឃើញថា មនុស្សជុំវិញខ្លួន គេត្រូវការយកច្រើនជាងផ្តល់ឱ្យគេគិតពីខ្លួនឯងច្រើនជាងអ្វីទាំងអស់ គ្រប់គ្នាក្បែរខ្ញុំសុទ្ធតែអាត្មានិយម។ ខ្ញុំសង្ឃឹមថា ការខិតខំប្រឹងប្រែងទាំងនេះ អាចសម្រេចបំណងប្រាថ្នាតែមួយគត់របស់ខ្ញុំ... គឺអ្នកផ្ទះខ្ញុំរស់នៅដោយសុខសាន្តសុភមង្គល។ ChouEy ![image](https://img.esteem.ws/e36gzrwchx.jpg)

Comments