ថ្ងៃមួយ

ថ្ងៃមួយអ្វីដែលជាការពិតនឹងបានបកស្រាយ ថ្ងៃមួយទង្វើដែលយើងធ្វើគង់នឹងគេមើលឃើញ ថ្ងៃមួយពាក្យសម្តីដែលយើងនិយាយគង់ចូលត្រចៀកគេ មិនទាមទារ ក៏មិនចាប់បង្ខំដែរ រឿងនីមួយៗកើតឡើងសុទ្ធតែមានមូលហេតុ ហេតុចេញពីយើង ឬ ពីគេ ច្បាស់ជាមានចំងល់ក្នុងចិត្តដែលមិនអាចដោះស្រាយបាន។ រៀនប្រាប់ខ្លួនឯងអោយទទួលយកការពិត ប្រាប់ខ្លួនឯងថារឿងមិនអាចដូចចិត្តគ្រប់រឿងបានឡើយ ប្រាប់ខ្លួនឯងថាកុំតបតរនឹងវាអី ព្រោះរឿងនិងបញ្ហាទាំងនោះវានឹងលាតត្រដាងនៅថ្ងៃណាមួយ មិនឥឡូវទេ ក៏មិនដឹងថាយូរប៉ុណ្ណាដែរ ប៉ុន្តែមានតែខ្លួនយើងម្នាក់គត់ថាយើងបានធ្វើអ្វីខ្លះ និង និយាយអ្វីខ្លះ។ ល្អរឺអាក្រក់ មិនបាច់ដើរប្រាប់ពិភពលោកទេ សប្បាយ ឬ ទុក្ខសោកមិនបាច់ទាក់ទាញចំណាប់អារម្មណ៍នរណាដែរ ជាឬឆ្កួតក៏មិនចាំបាច់ត្អូញត្អែរដែរ ព្រោះ ខណះពេលនេះមានតែយើងម្នាក់គត់ទើបយល់ពីវាច្បាស់ និងស្គាល់ខ្លួនឯងជានរណា។ ភាពបិទបាំង ការឡូយឆាយ ការសម្តែង សុទ្ធតែការបោកបញ្ឆោតគេនិងកុហកខ្លួនឯង។ ធ្វើអញ្ចឹងធ្វើអី? ដើម្បីអី? ធ្វើវាយូរៗទៅ អ្វីក៏មិនមាន អ្វីក៏មិនដឹង អ្វីក៏មិនយល់ ព្រោះខ្លួនមិនបានស្គាល់អត្តសញ្ញាណខ្លួនឯងទាល់តែសោះ ព្រោះជីវិតរបស់អ្នករវល់តែខ្លាចគេមិនចាប់អារម្មណ៍។ ថ្ងៃណាមួយ.... អ្វីៗនឹងប្រសើរឡើង។

Comments