Serey is utilizing Blockchain technology

រឿងចង្កៀងបុរាណ

time-queen

គេងមិនលក់ សូមនិយាយរឿងមួយ ។
ប្តីប្រពន្ធពីរនាក់ អាយុ ៦០ ស្មើគ្នា ក៏រៀបចំពិធីខួបកំណើត ។  ដោយដឹងថាប្រពន្ធចូលចិត្តគ្រឿងបុរាណ ប្តីក៏ទៅផ្សារទិញបានចង្កៀងបុរាណមួយ ។


នៅពេលបើកកាដូឃើញចង្កៀងបុរាណប្រពន្ធសប្បាយចិត្តណាស់ក៏យកវាមកអង្អែល ស្រាប់តែចេញអ្នកតាមួយមក ។
អ្នកតានិយាយថា :
- អរគុណ ណាស់ដែលបានអោយខ្ញុំរួចចេញពីចង្កៀងនេះ ពេលនេះខ្ញុំអោយអ្នកទាំងពីរសម្រេចបំណងប្រាថ្នាម្នាក់មួយ ។
ប្រពន្ធក៏និយាយឡើង​ :
- ខ្ញុំចង់ធ្វើដំណើរជុំវិញពិភពលោកដោយជិះយន្តហោះថ្នាក់លេខ ១ ជិះនាវា cruise ថ្នាក់លេខ ១ នៅសណ្ឋាគារថ្នាក់លេខ ១ ចូលភោជនីយដ្ឋានថ្នាក់លេខ ១ ចូល shopping ហាងប្រេនៗ .....
រំពេចនោះ គាត់ទទួលបានសែកមានទឹកប្រាក់រាប់លាន សំបុត្រយន្តហោះ សំបុត្រនាវា សំបុត្រកក់បន្ទប់ថ្លៃៗ....
ដល់វេនប្តី ម្តង
- ខ្ញុំមិនចង់បានអីទេ ចង់បានតែស្រីក្មេងជាងខ្ញុំ ៣០ ឆ្នាំម្នាក់ គ្រាន់កំដរពេលចាស់នេះ
ភ្លាមនោះ គាត់បានក្លាយជាតាចាស់អាយុ ៩០ ឆ្នាំភ្លែត !

858.822 SRY$0.00
Global
Global

Comments