Serey is utilizing Blockchain technology

I am who I am

time-queen

*ខ្ញុំ មិនសេពគប់មនុស្សនឹងលុយ ព្រោះប្រាក់របស់គេមិនមែនជាប្រាក់របស់ខ្ញុំ។ 

*ខ្ញុំមិនមើលងាយមនុស្សក្រខ្សត់រសាត់អណ្តែត ព្រោះគេមិនបានសុំលុយខ្ញុំទៅចិញ្ចឹមជីវិត។

* ខ្ញុំ មិនស្ងើចសរសើរ ត្រេកអរនឹងអ្នកមានអំណាចបុណ្យសក្តិ ព្រោះភាពងាយស្រួល ហ៊ឺហារសំបូរសប្បាយ វាក៏ត្រូវមានតម្លៃក្នុងការចាយវាយដូចគ្នា។

#ខ្ញុំជឿនិងឃែរ៍ (Care) ចំពោះតែ :

១_ មនុស្សដែលធ្លាប់ រួមសុខ រួមទុក្ខនឹងខ្ញុំ។

២_ មនុស្សដែល ស្រង់ខ្ញុំ ឱ្យខ្ញុំក្រោកឡើងខណៈដែលខ្ញុំដួល។

៣_មនុស្ស ដែលមិនបោះបង់ខ្ញុំ ទោះបីជាខ្ញុំគ្មានអ្វីសល់នៅក្នុងខ្លួនក៏ដោយ។

 

#ជឿទេ !

មិត្តពិតប្រាកដ សម្ដីមិនសូវផ្អែម  តែមិត្តសម្ដីផ្អែមភាគច្រើន ពូកែលេងទឹកមុខ។ ចូលចិត្តខ្ញុំ ក៏សេបគប់ចុះ មិនចូលចិត្តខ្ញុំ ក៏អញ្ជើញទៅឱ្យឆ្ងាយ។ ជីវិតមនុស្ស សែនខ្លីណាស់ ហេតុអ្វីចាំបាច់មកអង្គុយលុញមុខគ្នាធ្វើអ្វី ?

 

ទោះបីជា មិនចេះអក្សរមួយតួ ក៏មើលមនុស្សដឹង !

ដើមឈើខ្ពស់ កុំភ្លេចឫស ថ្ងៃណាដែលអ្នក រុងរឿងរុងរោចន៍  ក៏កុំភ្លេចរំលឹកគុណ៕

 

453.871 SRY$0.00
Global
Global

Comments