Franchise

ហ្វ្រែនឆាយ៖ ខ្ញុំចង់ពន្យល់ពាក្យថាហ្វ្រែនឆាយ (សិទ្ធអាជីវកម្ម  ខ្ញុំចេះតែបកលេងៗទេ កុំប្រកាន់ខ្ញុំអី ) សិទ្ធអាជីវកម្មគឺត្រូវមាន ៖ ម្ចាស់សិទ្ធ( ហ្វ្រែនឆាយសឺ franchisor) និង អ្នកទទួលសិទ្ធ( ហ្វ្រែនឆាយស៊ី Franchisee) សិទ្ធអាជីវកម្មគឺការដាក់លក់រូបមន្ត បទដ្ឋាន គុណភាព ក្នុងរយៈពេលណាមួយនោះ ទៅអោយអ្នកទទួលសិទ្ធ   ដោយគោរពតាមគោលការណ៍ម្ចាស់សិទ្ធ និងផលតបស្នងអោយម្ចាស់សិទ្ធវិញគឺ ១. ថ្លៃទីផ្សារ ( Marketing Fee ) ថ្លៃសិទ្ធ(Loyal Fee) ជាប្រចាំខែ ជាទូទៅសំរាប់ទាំង២មុខនេះគឺគេយក៦%នៃប្រាក់ចំណូល ទោះបីជាចំណេញឬមិនចំណេញក៏ដោយ ព្រោះគេអាចតាមដានយើងដោយប្រព័ន្ធនៃការគ្រប់គ្រងរបស់គេ ។ មួយទៀតគឺតាមរយៈការព្រមព្រៀងប្រើប្រាស់នូវវត្ថុធាតុដើម បុគ្គលិក របស់ម្ចាស់សិទ្ធ ។ សុំទោសផងខ្ញុំមិនសូវចេះច្រើនទេ ព្រោះខ្ញុំជាអ្នកហិតលីអូ តែខ្ញុំចង់ប្រាប់មួយទៀតថា កិច្ចសន្យាជាទូទៅគេប្រើពេល ៣ទៅ៥ឆ្នាំ ហើយអ្នកទទួលសិទ្ធត្រូវមានឆន្ទៈក្នុងការប្រកបអាជីវកម្មមួយនោះ ជាពិសេសត្រូវមានប្រាក់សាគួរដើម្បីអោយប្រាកដថាអាជីវកម្មនោះត្រូវដំណើរការបានយ៉ាងហោចមួយឆ្នាំ ប្រសិនបើគ្មានទុនបំរុងនោះទេ គឺមិនអាចបើកបានឡើយ រាល់ការខាតប្រសិនបើខាតលើសកំរិតម្ចាស់សិទ្ធអាចមិនបន្តអាជីវកម្មនោះអោយទៀតទេ ដោយហេតុផលអ្នកទទួលសិទ្ធមិនព្រមធ្វើការនាំអោយអាប់អោនដល់ម៉ាកយីហោ ( ត្រេតម៉ាក Trade mark ) របស់គេ និង ចាប់ពី៣ទៅ៥ឆ្នាំក្រោយទើប អ្នកទទួលសិទ្ធអាចធ្វើអាជីវកម្មស្រដៀងឬប្រហាក់ប្រហែលបាន បើមិនដូចច្នោះទេ អ្នកទទួលសិទ្ធនិងត្រូវរងការពិន័យ បង់ប្រាក់យ៉ាងច្រើន (ខ្ញុំឃើញស្រុកខ្មែរ មិនដែលធ្វើអញ្ចឹងទេ ភាគច្រើនគាត់ផ្លាស់មកយីហោខ្លួនឯងភ្លាមៗតែម្តង នេះគឺជាភាពមិនស្មោះត្រង់ និង អ្នករកស៊ីដែលគ្មានសច្ចៈភាព ហើយជាទូទៅរស់មិនបានយូរ) ។ សង្ឃឹមថាចំណេះដឹងតិចតួចនេះជាគន្លឹះសំរាប់អ្នកដែលចង់ធ្វើអាជីវកម្មមួយអោយក្លាយទៅជាហ្វ្រែនឆាយ ( សិទ្ធអាជីវកម្ម) ហើយខ្ញុំសុំទោសផងដែរ ដែលប្រើពាក្យទាំងនេះ ព្រោះខ្ញុំមិនមានឯកសារយោងណាមួយឡើយសំរាប់ពាក្យទាំងនេះ ព្រោះចេះតែនឹកឃើញសសេរវាចេញមកដោយចិត្តឯង តែអ្នកអាចកែប្រែប្រើវាតាមការគួរចុះ ។ 

Comments