ការគិត

![65308292_433387620577114_2522397137178722304_n.jpg](https://serey.io/imageupload_data/e77f0c3b2770b7c3cf12dccb06930736e2d3af6b) ថ្វីបើការគិតច្រើននាំឲ្យកើតបញ្ញា តែការគិតឲ្យឈឺចាប់ គិតឲ្យក្តៅក្រហល់ក្រហាយអន្ទះអន្ទែងចិត្ត មិនត្រឹមតែបានបំផ្លាញបញ្ញាប៉ុណ្ណោះទេ គឺវាធ្វើឲ្យកោសិកាប្រសាទស្លាប់អស់ ទៅជាភ្លេចភ្លាំងភាន់ភាំងស្មារតី វង្វេងវង្វាន់ភ្លេចមុខភ្លេចក្រោយ ក្តៅក្រហាយក្នុងក្បាល ធ្លាក់ខ្លួនឈឺជំងឺផ្លូវចិត្តនិងឈឺរាងកាយបានទៀតផង។រឿងនេះត្រូវមានសតិស្មារតីចាំពញ្ញាក់ដាស់តឿនខ្លួនឯងកុំឲ្យលោភលន់ក្នុងការគិតអត់ប្រយោជន៍ច្រើនពេក ខួរក្បាលនិងរាងកាយមិនមែនចេះតែព្រមបំរើយើងបានគ្រប់ពេលវេលានោះទេ ! ។ចូរញញឹមទៅកាន់មនុស្សគ្រប់គ្នា ញញឹមគ្រប់កាលៈទេសៈ នេះជាការប្រកាសសន្តិភាពរបស់យើងទៅកាន់ពិភពលោក ។ Stress ឬការគិតនាំឲ្យតានតឹងចិត្ត អាចធ្វើឲ្យស្វិតខួរក្បាលបាន ! ១- ត្រូវចេះបដិសេធការគិត បដិសេធអ្នកនាំនិយាយរឿងអវិជ្ជមាន ២- ត្រូវចេះផ្តាច់ការទាក់ទងតាមទូរស័ព្ទឬហ្វែសបុកជាមួយមនុស្សអវិជ្ជមាន ៣- ធ្វើអ្វីត្រូវចេះប្រុងប្រយ័ត្នកុំបង្កើតបញ្ហាដាក់ខ្លួនច្រើនពេក ៤- កុំគិតក្តៅក្រហាយចងគុំនំ គិតតូចចិត្ត ស្តាយក្រោយ។ល។ ៥- អនុវត្តសមាធិ (ចំរើនសតិ) ៦- ត្រូវចេះលើកទស្សនះល្អៗយកមកអប់រំចិត្ត ៧- ត្រូវចេះស្វែងរកជំនួយ សេពគប់មនុស្សដែលមានគំនិតវិជ្ជមាន ។ អាវុធធំបំផុតសម្រាប់កំចាត់ភាពតានតឹងចិត្ត គឺជាសមត្ថភាពខ្លួនឯងផ្ទាល់ ក្នុងការជ្រើសរើសយកគំនិតផ្សេងទៀតយកមកគិត កុំចេះតែគិតរឿងដែលបំផ្លាញខ្លួនឯង ! ។

Comments