ធម្មជាតិនៃការត្រាសដឹងគឺស្ថិតនៅក្នុងបច្ចុប្បន្នរបស់ធម្មជាតិនោះ មិនមែនអតីត ក៏មិនមែនអនាគតរបស់ធម្មជាតិនោះដែរ។
ដូចជារូបភាពសខ្មៅខាងក្រោមនេះអញ្ចឹង ពេលដែលអ្នកបានមើលវាក្នុងខណៈវិនាទីដំបូងភ្លាម អ្នកមិនអាចដឹងទេថារូបនោះមានប៉ុន្មាន? មានរូបសត្វអ្វីខ្លះ? មានអត្ថន័យអ្វីខ្លះនោះទេ? ប៉ុន្តែបើអ្នកមើលបានពីរ-បីនាទីអ្នកអាចវិច្ឆ័យឃើញចម្លើយច្បាស់អំពីរូបនោះ ដោយបញ្ញាណរបស់អ្នកផ្ទាល់។ ដូច្នេះនៅក្នុងខណៈនាទីដែលអ្នកដឹងច្បាស់ស្គាល់ច្បាស់នោះគឺជាបច្ចុប្បន្នរបស់ធម្មជាតិនៃបញ្ញាញាណ វាជាពន្លឺដ៏វិសេសម្យ៉ាងដែលអ្នកបានចួប។
យ៉ាងណាមិញធម្មជាតិនៃការត្រាសដឹងក៏ដូចច្នោះដែរ គឺត្រាសដឹងនៅក្នុងបច្ចុប្បន្នរបស់ធម្មជាតិនោះ មិនមែនមុនហើយក៏មិនមែនក្រោយដែរ "គឺនៅក្នុងបច្ចុប្បន្ននេះឯង" ។ រឿងសុខនិងទុក្ខ សុភមង្គលគឺកើនមាននៅក្នុងបច្ចុប្បន្នរបស់ហេតុនិងផលរបស់អ្នកបានសាង... ។


