Be positive person

![FB_IMG_1536121301142.jpg](https://serey.io/imageupload_data/dee9e9535bed4b7584878b09a847ec1c209c70c0) ព្រះពុទ្ធសម្តែងថា ដើម្បីទទួលបាននូវសេចក្តីសុខផ្លូវចិត្ត និងផ្លូវកាយ គឺគួរតែកុំសោកសៅក្នុងរឿងអតីតកាល កុំរំពឹងរឿងអនាគត តែត្រូវយកចិត្តទុកដាក់ចំពោះរឿងបច្ចុប្បន្នតែម្យ៉ាងប៉ុណ្ណោះ។ យើងគួរតែដឹងហើយថា​ រឿងរ៉ាវដែលបានកើតឡើងកាលពីម្សិលមិញ យើងមិនអាចឲ្យវាកើតក្នុងថ្ងៃនេះបានទេ ហើយរឿងរ៉ាវក្នុងថ្ងៃស្អែកក៏មិនអាចឲ្យកើតក្នុងថ្ងៃនេះបានដែរ។ តើហេតុអ្វីត្រូវគិតរឿងដែលកន្លង និងរឿងដែលមិនទាន់មកដល់ទៅវិញ ផ្ទុយទៅវិញត្រូវគិតតែអ្វីដែលនៅជាមួយយើងគឺការខិតខំប្រឹងប្រែងព្យាយាមកិច្ចការចំពោះមុខជាការល្អបំផុត។ ម្យ៉ាងត្រូវចេះស្រលាញ់អ្នករាល់គ្នាដែលនៅក្បែរយើង និងត្រូវផ្តល់មេត្តាចំពោះគ្នាទៅវិញទៅមក ហើយត្រូរមើលអ្វីៗនៅលើលោកនេះប្រកបដោយភាពវិជ្ជមាន អីចឹងហើយប្រសិនអ្នកធ្វើបែបនេះរាល់ថ្ងៃនោះប្រាកដជាទទួលបានសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្តយ៉ាងពិតប្រាកដ។

Comments

imrasa
ខ្ញុំក៏ពេញចិត្តអត្ថបទនេះដែរ