ម្ចាស់ខ្លួនឯង
គុណវិបត្តិដែលយើងគួរជៀសវាង
១.អ្នកក្លាហានជ្រុលនឹងត្រូវគេប្រហារ
២.អ្នកកំសាកញីនឹងត្រូវគេចាប់បាន
៣.អ្នកឆេវឆាវនឹងត្រូវគេពន្យុះអោយច្រឡោត
៤.អ្នកល្អជ្រុលពេកនឹងត្រូវគេដៀលត្មះ
៥.អ្នកមានព្រហ្មវិហារធម៌នឹងត្រូវគេធ្វើអោយរំខានចិត្ត
៦.មានអំណាចជាន់សង្កត់មិនឲ្យចិត្តឆេវឆាវ មិនកក្រើកជ្រួលច្របល់ងាយៗ សតិក្នុងសមាធិតែងគ្រប់គ្រងចិត្តឲ្យចេះគិតមានហេតុផលមិនច្រឡោតតោតតូងផ្តេសផ្តាស ។
៧. តែងទំលាក់ការមានះប្រកាន់រឿយៗ ដែលជាមូលហេតុនៃជំលោះគ្រប់បែបយ៉ាង ។
ពេលមានកំហឹងកើតឡើងអនុញ្ញាត្តិឲ្យវាចេញមកចុះប្រើសតិត្រឹមតែដឹង ត្រឹមតែមើលហើយកុំធ្វើតាមវា ។
កុំស្តាប់ កុំគិតរឿងដែលនាំឲ្យខឹងនោះទៀត ដើរចេញហើយចាប់ផ្តើមគិតពីគុណវិបត្តិរបស់កំហឹង គិតពីគុណសម្បត្តិនៃការអត់ធន់ ។
ព្យាយាមថែរក្សាសុខភាពខ្លួនឯងប្រសើរជាង បើគ្រាន់តែអ្នកដទៃធ្វើឲ្យអ្នកខឹងក៏ខឹងបាន មានន័យថាអ្នកមិនមែនម្ចាស់លើខ្លួនឯងទេ សុខទុក្ខរបស់អ្នកសុទ្ធតែអ្នកដទៃផ្តល់ឲ្យទាំងអស់ ។
កំហឹងគឺដូចជាជំងឺមហារីក ព្យាបាលមិនទាន់ទេអាចគ្រោះថ្នាក់ដល់ជីវិតបាន ដកដង្ហើមចូលឲ្យជ្រៅមួយ ហើយប្រាប់ខ្លួនឯងថា អ្នកណាខឹង អ្នកនោះវិនាស ! កំហឹងធ្វើខ្លួនឲ្យក្លាយជាសត្វសាហាវកុំឲ្យតំលៃវា ! ។
ពេលស្លាប់បើមានកំហឹងនឹងកើតជាសត្វតិរិច្ឆានកាចៗឬធ្លាក់នរកដ៏សែនជ្រៅទៀតផង ! ។


