គោលការណ៍ថ្មីរបស់សេរី
មួយរយៈនេះ ខ្ញុំសង្កេតថាសេរីមានការប្រែប្រួល និងរឹតបន្តឹងក្នុងការផ្តល់ SRY ដល់អ្នកប្រើគ្រប់គ្នា មិនថា អ្នកប្រើប្រាស់ដែលសរសេរអត្ថបទ original អត្ថបទចែករំលែកបន្ត(copy) និង ការផុសរូបភាព រឺបកប្រែតាមgoogle ដោយមិនកែសំរួល។
### អត្ថបទ original ###
ជាទូទៅអត្ថបទ original តែងតែទទួលបានការគាំទ្រពីខាងសេរីនៅចំនួនupvoteច្រើន តែក៏អាស្រ័យលើអត្ថបទនោះមានតំលៃរួមជាសាធារណៈដែររឺទេ?
ត្បិតតែអត្ថបទ original ត្រូវបានគាំទ្រ ប៉ុន្តែសេរីក៏មានលក្ខខ័ណ្ឌកំនត់ចំនួនដងចំពោះការបង្ហោះក្នុងមួយថ្ងៃដែរ។
> ឧទាហរណ៌ User Vanlida imnaraksa pov r3benok samedyserey cadr jame07 timequeen .......etc

### អត្ថបទចំលងទាំងស្រុង ###
កាលពីមុន ក្រុមការងារសេរីតែងតែសូមសំនូមពរដល់អ្នកប្រើប្រាស់គ្រប់រូបចូលរួមសរសេរអត្ថបទ original នេះចាត់ទុកថាជាការជូនដំនឹងមួយទុកជាមុន តែភាគច្រើន អ្នកប្រើប្រាស់មួយចំនួនមិនបានពិចារណាទៅលើសំនូមពរនេះឡើយ។គាត់នៅតែបន្តចំលងដោយបញ្ជាក់ពីប្រភពដើមនៃអត្ថបទ អ្នកខ្លះក៏មិនព្រមបញ្ជាក់។
> ឧបមាថា ក្រុមការងារសេរីvote អោយគាត់ តែ10% យ៉ាងហោចណាស់គាត់បាន 80SRY x 10 រឺ20ដង តើស្មើប៉ុន្មានដែលក្រុមហ៊ុនធ្វើការចំណាយក្នុងមួយថ្ងៃ ចំពោះអត្ថបទដែលចំលងចែកបន្ត?
### អ្នកបកប្រែ រឺ ផុសរូបភាព ###
ចំពោះបញ្ហានេះមិនខុសពី បញ្ហាចំលងអត្ថបទទេ ព្រោះអត្ថបទដែលបកប្រែខ្លះ គឺតាមgoogle ដោយមិនបានប្រើពេលវេលាក្នុងការកែសំរួល។ ដូច្នេះហើយគាត់អាចផុសមួយថ្ងៃអាចលើសពី 10 អត្ថបទ។ រីឯការបង្ហោះរូបភាពវិញ ក៏ដូច្នេះដែរ ទោះជាមានការសំនូមពរជារឿយៗពីក្រុមការងារសេរី ដល់អ្នកប្រើប្រាស់គ្រប់រូបចូលរួមសរសេរអត្ថបទ original ក៏មិនត្រូវបានអើពើ ដោយពេលខ្លះខ្ញុំបានឃើញគាត់ខមមិនតបវិញថា៖
> គាត់ពេញចិត្តនឹងសន្សំភាគរយតិចៗក្នុងការផុសរូបភាពមួយលើករបស់គាត់ តក់ៗនឹងពេញបំពង់ប្រសើរជាងការចំណាយពេលសរសេរអត្ថបទ original សំនួរសួរថា បើគាត់ផុសមួយថ្ងៃលើសពី10ដង សួរថាគាត់បានសេរីប៉ុន្មានក្នុងមួយថ្ងៃទោះក្រុមការងារvoteអោយគាត់ក្នុងម្តងតែ1% ចុះនៅ follower របស់គាត់ voteអោយគាត់ទៀត។
សរុបជារួម ក្រុមការងារសេរីកំពុងតែបន្តឹងគោលការណ៍ដើម្បីអោយសេរី លូតលាស់ប្រកបដោយគុណភាព យុត្តិធម៌ និងតម្លាភាពប្រសើរជាងមុន ដោយត្រួតពិនិត្យរាល់ទិន្នន័យចាស់របស់អ្នកប្រើប្រាស់គ្រប់រូបហើយដកហូតចំនួនសេរី ដែលច្រើនលើសកំនត់នៅលើការផុសអត្ថបទនីមួយៗ (មិនមែនដកចេញពីកាបូបលុយ រឺ walletទេ) ទោះជាអ្នកប្រើប្រាស់នោះមានSRYអាចមានថាមពលvoteអោយអត្ថបទខ្លួនឯងខ្លាំងក៏ដោយ ក៏ក្រុមការងារសេរីមានសិទ្ធនឹងដកប្រសិនជាយល់ថាមិនសមហេតុផល ដូចជា @timelocker គាត់បានដកពីថាមពលផ្ទាល់ខ្លួនខ្ញុំនៅក្នុងការផុសរបស់ខ្ញុំ(រូបភាពខាងលើ)។
ចុងក្រោយសូមបងប្អូនដែលប្រើប្រាស់ក្នុងសេរីទាំងអស់អធ្យាស្រ័យ និងយល់ពីជំហរគោលការណ៍ថ្មីរបស់សេរី ហើយក៏សូមសំនូមពរដល់ បងប្អូនប្រើប្រាស់គ្រប់រូប ចូលរួមvote វាយតំលៃទៅលើអត្ថបទតាមភាគរយថាមពលដែលខ្លួនមានអោយមានប្រសិទ្ធភាព តើអត្ថបទនោះគួរទទួលចំនួនភាគរយប៉ុន្មាន ចំពោះ original?
!ចំពោះplagiarize! រូបភាពមួយសន្លឹក។ សូមចូលរួមសកម្មទាំងការ vote និងការ comment។
អរគុណ @choo ey



