Serey is utilizing Blockchain technology

ស្ងប់ទើបសុខ

time-queen


នៅលើពិភពលោកយើងនេះ​ ជារៀងរាល់នាទី តែងមានមនុស្សនៅឈរតំរង់ជួរហើយចាកចេញពីលោកនេះទៅជាហូរហែរ..! យើងក៏ជាអ្នកឈរ "តម្រង់ជួរ" ដូចគេឯងដែរ ទាំងមិនដឹងខ្លួន ទាំងមិនបានចាប់ភ្លឹកទៀតផង ...។ យើងមិនដឹងថាមនុស្សប៉ុន្មាននាក់បានចាកចេញមុនយើងនោះទេ...ហើយនៅពេលដែលយើងកំពុងឈរតម្រង់ជួរ:
.ចូរធ្វើឲ្យខណៈបច្ចុប្បន្ននេះមានប្រយោជន៍ឡើង សម្រាប់ខ្លួនឯងផង សម្រាប់អ្នកជំនាន់ក្រោយផង តាមរយៈការប្រកាន់ខ្ជាប់នូវសិក្ខាបទរបស់មនុស្សល្អ...និងការផ្សាយមេត្តាចិត្តទៅមិនមានដែនកំណត់  មិនមានការបែងចែក...។
.ចូររៀបចំអាទិភាពសម្រាប់ជិវិតចុងក្រោយនេះបានដល់ ទាន សីល ភាវនា...ការលះកំណាញ់...។


.ចូរធ្វើឲ្យខណៈវេលានេះមានតម្លៃឡើង: វិនាទីទាំងឡាយ ចូរកុំកន្លងហួសយើងដោយគ្មានប្រយោជន៍ឲ្យសោះ....។
.ចូរផ្តល់កម្លាំងចិត្តឲ្យគ្រប់គ្នា តាមរយៈគំរូរបស់យើង នៅក្នុងការប្រយុទ្ធតតាំងជាមួយកិលេស- ដែលជាសត្រូវធំបំផុតរបស់យើង...។

194.010 SRY$0.00
Global
Global

Comments