ស្រឡាញ់ត្រូវនិងស្រឡាញ់ខុស !

![58679290_315295782474847_2078243664177397760_n.jpg](https://serey.io/imageupload_data/bce879004fbaf38566f68b624c3e59145b333c38) ១- ស្រឡាញ់ខុសៈ គឺទៅស្រឡាញ់របស់ក្រៅខ្លួន ស្រឡាញ់របស់ដែលមិនទៀង ស្រឡាញ់របស់ដែលរង់ចាំតែថ្ងៃព្រាត់ទៅ នេះកូនអញ នេះប្តីប្រពន្ធអញ នេះសាច់ញាតិគ្រួសារអញ នេះកិត្តិយសទ្រព្យសម្បត្តិរបស់អញ ....ដល់ពេលត្រូវព្រាត់ទៅទើបមានទុក្ខ ព្រោះជាក្តីស្រឡាញ់ដែលគ្មានការយល់ដឹង ។ ត្រូវអភិវឌ្ឍចិត្តស្រឡាញ់ពីការហួងហែងគ្រប់គ្រងមកជាមេត្តាករុណានិងឧបេក្ខាវិញទើបមានក្តីសុខ ។ ២- ស្រឡាញ់ត្រូវៈ គឺស្រឡាញ់ខ្លួនឯង បើគេពិតជាស្រឡាញ់ខ្លួនឯងពិតមែននោះ គេនឹងមិនហ៊ានគិតអាក្រក់ និយាយអាក្រក់ ធ្វើអាក្រក់ទេ ព្រោះការធ្វើអាក្រក់នឹងទទួលផលអាក្រក់តបមកលើខ្លួនវិញទាំងរស់ ហើយនឹងធ្លាក់នរកនៅពេលស្លាប់ ។ មួយទៀតគឺស្រឡាញ់ខ្លួនឯងផ្តេសផ្តាសៈ គឺជាភាពអាត្មានិយមនេះឯង ដើម្បីតែខ្លួនឯងនិងគ្រួសារសាច់ញាតិខ្លួន ដើរធ្វើបាបគេ ដើរឆក់ប្លន់រឹបអូសជិះជាន់កាប់សម្លាប់បង្ករជាកម្មពៀរវេរាតជាតិតភពជាប់មិនដាច់ ។ បើគេមានការយល់ដឹងពីវិធីស្រឡាញ់ខ្លួនឯងពិតប្រាកដទើបគេចេះផ្លាស់ប្តូរមកកាន់ភាពល្អប្រសើរវិញ ។(

Comments