Serey is utilizing Blockchain technology

គុណឳពុកម្តាយ

time-queen

មាតាបិតាដូចម្តេច ទើបរាប់ថាជាអ្នកមានគុណចំពោះកូនៗ ?
បានត្រៀមខ្លួនរួចជាស្រេចក្នុងការកសាងគ្រួសារ និងការថែទាំបុត្រធីតាប្រកបដោយព្រហ្មវិហារធម៌តាំងពីមិនទាន់បានឃើញមុខកូនមកម៉្លេះ ! ។  លោកមានគុណរកប្រមាណមិនបាន ព្រោះជាការស្រឡាញ់និងការលះបង់ ដែលអ្នកដទៃមិនអាចធ្វើបាន ។ បណ្តាគុណទាំងនោះមាន គុណផ្តល់កំណើត  គុណចិញ្ចឹមបីបាច់រក្សា  គុណផ្តល់ចំណេះ គុណផ្តល់គោលដៅអនាគត  គុណផ្តល់ជំនាញឲ្យស្វែងរកអ្វីដែលខ្លួនបានបាត់បង់  លោកហ៌ានលះបង់ជីវិតដើម្បីការពារកូន  ជួយលើកទឹកចិត្តកូនឲ្យមានភាពក្លាហានក្នុងការដោះស្រាយបញ្ហាឆ្លងកាត់ឧបសគ្គក្នុងជីវិត  ផ្តល់ជំនឿត្រឹមត្រូវដល់កូន(សម្មាទិដ្ឋិ)  បង្រៀនមេរៀនជីវិតឲ្យចេះលះបង់ ចេះចែករំលែក  ឲ្យចេះចាប់ទុកចេះព្រលែងចោល  ចេះគោរពខ្លួនឯង គោរពអ្នកដទៃ .....ណ្ហើយ គុណនោះរាប់មិនបាន ប្រមាណមិនកើតឡើយ ! តើអ្នកបានត្រៀមខ្លួនធ្វើអ្វីខ្លះដើម្បីកូន  ? កុំចេះតែពីបង្ខំឲ្យគេដឹងគុណយើងពេក  មនុស្សល្ងង់ក៏អាចបង្កើតកូនបានដែរ  ប៉ុន្តែតួនាទីក្នុងការចិញ្ចឹមបីបាច់រក្សាកូនឲ្យបានល្អឯនោះទេ  ទើបអាចបញ្ជាក់ថា គេជាឪពុកម្តាយពិតប្រាកដបាន ។
ម្ចាស់ក្សត្រីឃ្មុំ បង្កើតកូនប្រុស៤០នាក់ក្នុងមួយថ្ងៃ ក៏នៅតែមានទឹកចិត្តដូចជាម្តាយទូទៅដែរ ! ។

 

1208.152 SRY$0.00
Global
Global

Comments