Serey is utilizing Blockchain technology

សណ្តានមនុស្ស

time-queen

 ខ្ញុំដើរច្រើនហើយគ្រប់ស្រុកគ្រប់តំបន់ក្នុងស្រុកខ្មែរ ខ្ញុំឃើញថាខ្មែរយើងជាមនុស្សល្អណាស់ ជាមនុស្សដែលមានសណ្តានចិត្តទូលាយ តែដោយសារតែការចាក់ចូច ធ្វើអោយមនុស្សមួយចំនួនតូចប្រកាច់ចាប់មិនឈ្នះ ចឹងហើយដែលធ្វើអោយប្រជាជនខ្មែរវឹកវរមិនសូវរីកចំរើន ធ្វើអោយខូចដល់អ្នកដែលគ្នាខំប្រឹងប្រែង សំរាប់ខ្ញុំតាំងតែពីដើមខ្ញុំមិនចូលចិត្តអ្នករិះគន់ដើម្បីស្ថាបនាទេ ខ្ញុំចូលចិត្តអ្នកផ្តល់យោបល់ដើម្បីស្ថាបនា គំនិតរិះគន់ដើម្បីស្ថាបនាគឺជាពាក្យកុម្មុយនីសសុទ្ធសាធ ខ្ញុំចង់អោយអ្នកទាំងអស់គ្នាចេះផ្តល់យោបល់ដើម្បីអោយស្រុកយើង ភូមិយើងរីកចំរើន។ អ្នកដឹងទេថា៖ មនុស្សដែលរីកចំរើនគឺធ្វើការងារដែលរីករាយ ធ្វើការងារដែលពេញចិត្ត ប្រឹងអស់ពីចិត្ត ប្រឹងអស់ពីកាយ ដើម្បីតែចង់បានការលើកសសើរតែមួយម៉ាត់ប៉ុណ្ណោះ ខ្ញុំតែងសង្កេតឃើញថាម្នាក់ៗតែងតែចាប់នូវកំហុសរបស់អ្នកធ្វើ តែខ្ញុំដឹងថាកំហុសគឺងាយនិងរកឃើញណាស់ ករណីមុខរបស់អ្នកស្អាតណាស់គ្រាន់តែមុនមួយគ្រាប់សោះធ្វើអោយអ្នកផ្សេងៗដែលអគតិបង្អាប់ថាកើតមុនដូចដំបូក ចុះអ្នកនោះម៉េចមិនមើលថាគ្នាមានថ្ពាល់យ៉ាងធំស្អាត ភ្នែកស្រស់ថ្លា ចញ្ចើមខ្មៅក្រិបផងទៅ យី!ពិតជាមនុស្សអគតិមែន។ តែទោះជាយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែយល់ថាសណ្តានមនុស្សមិនអាក្រក់ទេ គ្រាន់តែគ្នាសេពគប់មនុស្សមិនទាន់បានត្រឹមត្រូវ ធ្វើអោយអ្នកនោះគិតមិនទាន់ចេញប៉ុណ្ណោះ ។

268.808 SRY$0.00
Global
Global

Comments