ទំលាប់អាក្រក់របស់ខ្ញុំ

![39972134_140483630213086_556382901181087744_n.jpg](https://serey.io/imageupload_data/1a1143f0ccf8497c6db824efb3c571c0d7450e11) ក្នុងចំណោមមនុស្សជាច្រើន ខ្ញុំមិនសូវនិយាយច្រើនទេ ខ្ញុំចូលចិត្តស្តាប់ ព្រោះខ្ញុំចង់ដឹងពីរបៀបគេជាមុន ហើយមានរឿងជាច្រើនដែលខ្ញុំត្រូវរៀនពីពួកគេ។ ពួកគេអាចមើលហ្វេកប៊ុករបស់ខ្ញុំ ខ្ញុំដូចជាមិនរវល់លើវលច្រើន បើផូសហើយក៏ហើយ មិនសូវតបព្រោះខ្ញុំមិនសូវចេះនិយាយវែងឆ្ងាយ។ រឿងដែលចម្លែកគឺ ខ្ញុំមិនសូវបើកមើលឆាតនិងឆ្លើយតបនោះទេ ។ ហើយខ្ញុំគ្មានចំណូលចិត្តចំណាយពេលនៅទីនោះ។ ខ្ញុំមិនសូវចង់ដើរមានគ្នាប៉ុន្មានទេ ព្រោះពេលខ្លះខ្ញុំចង់ គេមិនចង់ ហើយម្នាក់ៗសុទ្ធតែមានហេតុផលរៀងខ្លួន។ ខ្ញុំមិនចូលចិត្តឈ្លោះប្រកែក បើទោះជាហេតុផលខ្ញុំគេមិនទទួល អ៉ីចឹងស្ទើរតែរាល់ពេលខ្ញុំត្រូវតាមគេទាំងទើសទាល់ បែបនេះទើបខ្ញុំរីករាយក្នុងការដើរហើរម្នាក់ឯង ព្រោះមិនចាំបាច់ខ្លាចចិត្តអ្នកដទៃ។ មនុស្សយើងនរណាក៏ដូចនរណា ត្រូវរកឃើញរបៀបជាខ្លួនឯង។ យើងកើតមកមិនអាចបំពេញចិត្តមនុស្សបានទេ មិនថាមានគ្នាឬម្នាក់ឯង សំខាន់យើងរីករាយគឺបានហើយ។ សូមអរគុណនិងអធ្យាស្រ័យផងចុះ!!!

Comments