តើអ្នកណាជាសំលាញ់អ្នកពិតប្រាកដ?


បុរសម្នាក់នេះ និងសេះរបស់គាត់ កំពុងបំពេញការងារដូចសព្វមួយដង... ហើយរំពេចភ្លាមនោះក៏មានភ្លៀងផ្គរមួយមេធំ អង្អុរធ្លាក់មក ធ្វើឲ្យគ្រប់គ្នារត់ប្រសាចស្វែងរកទីសុវត្ថិភាពជ្រករៀងៗខ្លួន។ ចម្លែកអីតែបុរសម្នាក់នេះ គឺគាត់ពុំទៅណាឆ្ងាយពីសេះគាត់ទេ និងថែមទាំងឱបសេះនោះយ៉ាងណែនទៀតផង។ គាត់ និងសេះ ឈរនៅជុំគ្នារហូតកណ្តាលភ្លៀងផ្គរ ដែលកំពុងបង្អុរធ្លាក់យ៉ាងខ្លាំង។ ពេលភ្លៀងរាំង បុរសនោះក៏ក្រឡេកឃើញ ពួកយើងកំពុងមើលគាត់។ ជាមួយនឹងស្នាមញញឹម គាត់ក៏បន្លឺថា គាត់គប្បីមើលថែសំឡាញ់គាត់។ គតិអប់រំ ចូរកុំភ្លេចមនុស្ស ដែលស្ថិតនៅជាមួយអ្នក ពេលមេឃកំពុងភ្លៀងផ្គរ ព្រោះថា ពេលមេឃស្រឡះស្រឡំល្អ វាងាយណាស់ ដែលមនុស្សផងទាំងពួងតាមស្កាត់មកជួប មកស្គាល់ និង រាប់អានអ្នក។

Comments