សង្គមសីលធម៌

![FB_IMG_1531979401760.jpg](https://serey.io/imageupload_data/f6145be4111666bba852e1db4d16227ffa39ab38) អ្នកមិនអាចជាន់ទឹកទន្លេកំពុងហូរ២ដង​នៅកន្លែងដដែលបានទេ​ ព្រោះទឹកដែលអ្នកកំពុងជាន់នឹងហូរចុះទៅក្រោម​ ទឹកថ្មីនឹងហូរមកកាន់កន្លែងអ្នកកំពុងជាន់​ ប៉ុន្តែទន្លេគឺនៅតែជាទន្លេ​ មិនប្រែប្រួលទៅជាអ្វីផ្សេងនោះទ្បើយ។ **អ្នកប្រាជ្ញ ខុង ជឺ**៖⁣ សីលធម៌ប្រសើរជាងច្បាប់ យោងតាមទស្សនវិទូ ខុង ជឺ ប្រទេសមួយ មានសេចក្តីសុខបាន គឺមិនមែនដោយសារការយកច្បាប់ និងការដាក់ទណ្ឌកម្មជាធំនោះទេ ។ រដ្ឋាភិបាលប្រសើរបំផុត គឺជាប្រព័ន្ធដែលយកគុណធម៌ជាធំក្នុងការដឹកនាំ ។ គាត់បានពន្យល់ថា ប្រសិនបើ ប្រជារាស្រ្ត ត្រូវបានគេដឹកនាំដោយយកច្បាប់ជាធំ ច្បាស់ណាស់ថា ការដាក់ទណ្ឌកម្មប្រាកដជាកើតមាន ចំពោះប្រជារាស្រ្ត បន្ទាប់មក ប្រជារាស្រ្តនឹងចាប់ផ្តើមរកមធ្យោបាយ គេចវេសពីការដាក់ទណ្ឌកម្ម ។ ហេតុនេះ ប្រជារាស្រ្តប្រាកដជា ពុំមានមនសិការក្នុងការខ្មាស់អំពើទុច្ចរិត និងអសីលធម៌ ។ ផ្ទុយមកវិញ ប្រសិនបើប្រជារាស្រ្ត ត្រូវបានដឹកនាំ ដោយប្រើប្រាស់គុណធម៌វិញ ក្រមសីលធម៌នឹងកើតមាន ក្នុងសង្គម ។ មនសិការនឹងកើតមានក្នុងសង្គម ប្រជារាស្រ្ត នឹងខ្មាស់អៀននឹងអំពើអសីលធម៌ និងទុច្ចរិតដោយខ្លួនឯង ។ ទីបំផុត សង្គមនឹងមានសេចក្តីសុខ ដោយសារមនុស្សម្នាក់ៗ គោរពទៅតាមតួនាទីរបស់ខ្លួនក្នុងសង្គម ។

Comments