តើទទួលសាច់ប្រាក់ពីការបង្ហោះនៅសេរីតាមវិធីណា?
មួយរយៈកន្លងមកនេះសង្កេតឃើញថាគោលបំនងចំបងភាគច្រើននៃអ្នកចូលរួមប្រើប្រាស់សេរីនៅទីនេះគឺការស្វែងរកប្រាក់ចំណូលពីបណ្តាញមួយនេះ ដោយសារតែ **«សរសរ បង្ហោះ បានលុយ»**។ប៉ុន្តែក្នុងចំនោមអ្នកប្រើប្រាស់ទាំងអស់នៅតែមានចំងល់នៅក្នុងចិត្តថា «សរសេរ បង្ហោះ បានលុយ» តើពាក្យទាំងបីនេះសំដៅទៅលើអ្វីអោយប្រាកដ?ហើយក៏គិតថាងាយម៉្លេះគ្រាន់តែសរសេរ បង្ហោះ ក៏បានលុយ តើលុយនោះបានមកពីណា?ហើយពេលណាទើបទទួលបានសាច់ប្រាក់ក្នុងដៃ?

តាមពិតទៅ យើងគ្រប់គ្នាអាចគិតថាងាយក៏បាន ពិបាកក៏បានក្នុងការសរសេរបង្ហោះក៏បានលុយទៅតាមជំរើសរបស់យើងទាំងអស់គ្នា។ ជំរើសគឺមានធំៗ ពីរ:
#### ទី1: ជំរើសទទួលរង្វាន់តិចពីការបោះឆ្នោតគាំទ្រ (ជំរើសងាយ) ####

> ជំរើសនេះជាជំរើសដែលបង្ហោះនូវរូបភាព 1សន្លឹក រួមជាមួយពាក្យពេជន៍តិចតួច រឺ បង្ហោះជាវិដេអូពី youtube រឺក៏ ចំលងអត្ថបទពីប្រភពផ្សេងៗយកមកបង្ហោះ និងការចុច upvote អោយអត្ថបទអ្នកផ្សេង។ហេតុអ្វីជំរើសនេះទទួលរង្វាន់តិច?ព្រោះសេរីបង្កើតបណ្តាញនេះឡើងដើម្បីអោយមនុស្សគ្រប់គ្នាពិសេសកូនខ្មែរចាប់ផ្តើមចូលចិត្តមើល អាន ពិចារណា បង្កើតគំនិតច្នៃប្រឌិតហើយនិពន្ធជាអត្ថបទឡើងចែករំលែកនៅទីនេះ។ ដូច្នេះហើយទើបមិនអាចផ្តល់រង្វាន់ដល់ការចំលងពីប្រភពផ្សេងដទៃ(កម្មសិទ្ធបញ្ញា) ។
#### ទី2:ជំរើសទទួលរង្វាន់ធំ ####

> ជំរើសនេះជាជំរើសមួយដែលលើកទឹកចិត្តដល់ស្នាដៃនិពន្ធមិនចំលងពីប្រភពណាមួយ គួបផ្សំនឹងអត្ថន័យនៃអត្ថបទនោះនឹងទទួលបានការបោះឆ្នោតគាំទ្រច្រើន ។
**ក្រោយពេលបង្ហោះបានរង្វាន់ហើយ តើទទួលសាច់ប្រាក់នៅទីណា?**
ជាធម្មតាក្រោយពេលយើងបង្ហោះអត្ថបទបានរយៈពេលមួយសប្តាហ៍ហើយ ចំនួនបោះឆ្នោតគាំទ្រ 75%នៃសំលេងគាំទ្រសរុបនឹងរត់ចូលទៅក្នុង មុខងារ Wallet ដែលមានឈ្មោះថា Serey Power។ យើងគ្រប់គ្នាត្រូវព្យាយាមសរសេរអត្ថបទបង្ហោះដើម្បីសន្សំចំនួន Serey Power នេះ ដើម្បី យកទៅធ្វើការជួញដូរទីផ្សារកាស់ Cryptocurrency នៅពេលដែលកម្មវិធីថ្មីមួយរបស់សេរីលេចឡើងលើទីផ្សារ គឺ SereyDex។ ពេលនោះយើងអាចយកកាស់សេរីដែលយើងសន្សំទុកយកទៅធ្វើការទិញលក់ ទៅតាមតំលៃទីផ្សារជាក់ស្តែង។
**សូមមើលឧទាហរណ៍SereyDexដោយចុច**[ទីនេះ](https://serey.io/serey/@skymoon/serey-dex-testing)
ប៉ុន្តែបច្ចុប្បន្ន SereyDex មិនទាន់ដាក់អោយដំនើរការប្រើប្រាស់នៅឡើយទេ គឺកំពុងឋិតនៅកំឡុងពេលអភិវឌ្ឍន៍ប្រព័ន្ធតែនឹងមកដល់ក្នុងពេលឆាប់ៗនេះ ក្រោមការប្រឹងប្រែងរបស់ស្ថាបនិកសេរីទាំងពីរ។


