អំនាចក្តីស្រលាញ់លើផែនដី

![IMG20170220121412.jpg](https://serey.io/imageupload_data/c7ca4666075c121bc0ef8009a6fe54737f7986a7) ស្នេហាគឺជាសេចក្ដីសុខ ស្នេហាស្រណុកទុក្ខរំសាយ ស្នេហាឲ្យមនុស្សសប្បាយ ស្នេហាទាំងឡាយចិត្តមេត្តា ស្នេហាគឺជាការជួបគ្នា ស្នេហារមនាពិតថ្លៃថ្លា ស្នេហាប្រៀបបាននិងបុប្ផា ស្នេហារចនាសុខសិរី ។ ស្នេហាគឺជាឪសថល្អ ស្នេហាស្មោះសរល្អមេត្រី ស្នេហាចម្រើនគ្រប់អ្វីៗ ស្នេហាលោកីយ៍នៃគូរគាប់ ។ ស្នេហាគឺជាការស្រឡាញ់ ស្នេហាផ្ចាលផ្ចាញ់យកកំណប់ ស្នេហាដឹងត្រូវគឺជាទ្រព្យ ស្នេហានាំស្អប់នៃភាពក្រ ។ ស្នេហាគឺជាមាសនិងប្រាក់ ស្នេហាស្មោះស្ម័គ្របានបវរ ស្នេហាការស្រឡាញ់ដោយធម៌ ស្នេហាលម្អសុភមង្គល ។ ស្នេហាគឺជាការជោគជ័យ ស្នេហាលកលៃអប់រំចិត្ត ស្នេហាជាតម្លៃជីវិត ស្នេហានាំគិតឲ្យត្រឹមត្រូវ ។ ស្នេហាគឺជាការជួបជុំ ស្នេហាទ្រនំខ្ពស់ជ្រាវជ្រៅ ស្នេហាប្រទីបបង្ហាញផ្លូវ ស្នេហានាំទៅសុខក្សេមក្សាន្ត ។ **(ស្នេហាមាតាបិតាបងប្អូន មិត្តភក្តិ័ប្រទេស)។**

Comments