ក្មេងរឹងមាំ
ក្មេងម្នាក់រឹងមាំទៅបានព្រោះ
១- កត្តាហ្សែនតំណពួជ
២- បុណ្យបានធ្វើទុកមកពីមុន
៣- បានរស់នៅក្នុងគ្រួសារដែលមានការយល់ដឹង
៤- បានទទួលថ្នាំការពារជំងឺបានគ្រប់គ្រាន់ ត្រឹមត្រូវ
៥- បានទទួលការសិក្សាត្រឹមត្រូវ
បង្រៀនក្មេងពីរបៀបគិត មិនមែនបង្រៀនពីរបៀបសូត្រទន្ទេញនោះទេ ស្តាប់ក្មេងនិយាយ មិនមែនបង្ខំឲ្យក្មេងស្តាប់តាម តែត្រូវជួយកែតំរូវគំនិតខុសឆ្គងដែលក្មេងមាន ឪពុកម្តាយគឺជាគ្រូតំបូងក្នុងជីវិតក្មេង អ្វីដែលក្មេងបានឃើញ វាត្រងត្រាប់តាមច្រើនជាងបានស្តាប់ កុំបង្ហាញគំរូមិនល្អដល់ក្មេងឲ្យសោះ ! ។



