តាំងចិត្តអោយមាំ

មនុស្សយើងចង់ជោគជ័យធំ កុំត្រចៀកស្រាល កុំឆាប់ជឿលើភាពញោះញង់របស់មនុស្សច្រណែន កុំចំណាយពេលគិតរឿងឥតប្រយោជន៍ កុំយករឿងឥតប្រយោជន៍មកគិតធ្វើអោយខាតពេលរបស់យើង ទុកពេលវេលាសំរាប់ធ្វើការអោយចំគោលដៅ ។ អ្នកខ្លាំង មិនធ្វើរឿងឥតបានការណ៍ទេ អ្នកខ្លាំងពេលដើរ គឺប្រឹងដើរអោយលឿនដើម្បីឆាប់ដល់គោលដៅ គេមិនឈប់យកដុំថ្មគប់មាត់ឆ្កែទេ តែគេមានដំបងនៅជាប់ដៃរបស់គេជានិច្ច បើឆ្កែដែលព្រុសនោះហក់មកខាំ គេនឹងយកដំបងវាយបំបែកក្បាលឆ្កែនោះហើយ ។ ដូច្នេះអ្នកជោគជ័យ មុនគេធ្វើអ្វី គេរៀបជើងព្រួលអស់ហើយ គ្រាន់តែគេមិនយកពេលមកគិតរឿងឥតប្រយោជន៍ រឺ ក៏អង្គុយចាំទះមាត់ឆ្កែទេ ។ អ្នកខ្លាំង រឺអ្នកជោគជ័យ មិនស្តាប់សំដីញុះញង់របស់គេទេ តែគេស្តាប់ហេតុផល និងជឿលើខ្លួនឯង ។ អ្នកខ្លាំង រឺ អ្នកជោគជ័យ តែងតែមានទំនាក់ទងល្អក្នុងសង្គម អ្នកខ្លាំង រឺ អ្នកជោគជ័យ តែងតែត្រូវគេច្រណែន តែងតែមានគេព្យាយាមធ្វើបាប ប៉ុន្តែគេនៅតែខ្លាំង ព្រោះគេបានត្រៀមខ្លួនរួចហើយក្នុងការទប់ទលគ្រប់បញ្ហា ។ ចំនុចចុងក្រោយ អ្នកខ្លាំង អ្នកជោគជ័យនៅតែជោគជ័យ ព្រោះគេចំណាយពេលសំរាប់តែធ្វើការងារដែលមានប្រយោជន៍ ចំណែកអ្នកច្រណែន នៅតែបរាជ័យ ព្រោះអត់មានពេលធ្វើការងារដែលមានប្រយោជន៍សំរាប់ខ្លួនឯង ចុងក្រោយនៅតែចាញ់គេ ។ បើចង់ក្លាយជាអ្នកខ្លាំង ត្រូវធ្វើការងារណាដែលមនុស្សទទៅពិបាកនឹងធ្វើ ហើយយើងធ្វើបាន ។ ចង់ប្រគួតប្រជែង ត្រូវប្រគួតប្រជែងដោយសម្ថភាព ទើបរីកចំរើន និងថ្លៃថ្នូ ។ ![5b9f7ebb559ec107293479c54e1abed0e8ac5b0b.png](https://serey.io/imageupload_data/5b9f7ebb559ec107293479c54e1abed0e8ac5b0b)

Comments