ពាក្យថាមាន ឬក្រ

ពាក្យថា មានឬក្រ គឺជាពាក្យដែលអ្នកយកលុយជាខ្នាតរង្វាស់មកនិយាយប៉ុណ្ណោះ ។ សម្រាប់យើងមិនប្រើពាក្យថា ក្រ ទេកូន គ្រាន់តែកូនដកដង្ហើមចេញចូលបានមួយដងគឺកូនជាអ្នកមានហើយ កូនមានជីវិត កូនមានសង្ឃឹម និងមានទឹកចិត្តដ៏ល្អសម្រាប់ជួយដល់មនុស្សក្បែរខ្លួនកូននោះ គឺកូនជាអ្នកមាន មុនពេលគេមកវាស់វែងភាពមានក្ររបស់កូនទៅទៀត ។ មានឬក្រគឺយើងខ្លួនឯងកំណត់បានខ្លួនឯង មិនចាំបាច់សួរឬត្រូវការខ្នាតរង្វាស់អីនោះទេ ។ មិនមែនមនុស្សដែលមានលុយច្រើនសុទ្ធតែជាអ្នកមានទេកូន. 
ខ្ញុំក្រ ខ្ញុំក្រ ខ្ញុំដឹង ខ្ញុំប្រឹង ខ្ញុំមាន ខ្ញុំខ្សោយ ខ្ញុំហ៊ាន ខ្ញុំរៀន ខ្ញុំយល់ ខ្ញុំយឺត ខ្ញុំដើរ ខ្ញុំធ្វើ ខ្ញុំដល់ ខ្ញុំល្ងង់ ខ្ញុំឆ្ងល់ ខ្ញុំស្គាល់ ខ្ញុំខំ ។ ខ្ញុំខ្លាច ខ្ញុំខ្លាំង ខ្ញុំតាំង ខ្ញុំត ខ្ញុំខ្មៅ ខ្ញុំស ខ្ញុំល្អ ខ្ញុំហំ ខ្ញុំទាប ខ្ញុំចាប់ ខ្ញុំស្ដាប់ ខ្ញុំផ្សំ ខ្ញុំខិត ខ្ញុំខំ ខ្ញុំឃើញ ខ្ញុំភ្លឺ ។


Comments