Serey is utilizing Blockchain technology

ហេតុអីបោះបង់ងាយម្ល៉េះ?

time-queen

ហេតុអីបោះបង់ងាយម្ល៉េះ?🥀

ការពិតនៅតែជាការពិត បើទោះជាយើងមិននិយាយ មិនបកស្រាយ ក៏ការពិតនៅតែជាការពិតដែលមិនកាឡៃបាន។
ហេតុអីបោះបង់ងាយម្ល៉េះ? ចិត្តដាច់ម្ល៉េះ? ខ្ញុំឮមកស្ទើរតែរាល់ពេល និង គ្រប់គ្រាដែលបានជួបជាមួយមិត្តចាស់ៗ ។
តែខ្ញុំឆ្ងល់ថា ហេតុអីបានដឹងថាយើងបោះបង់ងាយ? ទាំងដែលយើងស្ទើរតែយកជីវិតខ្លួនឯងមកប្ដូរ ដើម្បីបាននូវអ្វីដែលយើងប្រាថ្នានោះ? 
ពេលយើងស្ថិតនៅក្នុងស្ថានភាពដ៏ងងឹតបំផុត យើងហែលឆ្លងវាយ៉ាងណា? យើងជួបអ្វីមកខ្លះ? ពាក្យវាយប្រហារបំបាក់ទឹកចិត្តយើងធ្ងន់ៗស្ទើរតែដួលត្មោល គឺយើងជាអ្នកដឹង។ យើងក៏មិនមែនជាមនុស្សដែលព្រមបោះបង់ងាយៗ ឱ្យតែមានផ្លូវទៅបានគឺសុខចិត្តលូន ក្រាប តែបើនៅតែទៅមិនបាន មានតែបោះបង់។

គ្រប់ការបោះបង់មិនមែនសុទ្ធតែកំសាក អសមត្ថភាព តែព្រោះគ្មានជម្រើសណាមួយទាល់តែសោះសម្រាប់យើង។ ការគ្មានជម្រើស គឺជាជម្រើសតែមួយគត់ដែលយើងមាន និង អាចធ្វើបាន។
 
នៅលើលោកនេះតើមានជីវិតណាមួយដែលធ្លាប់ប្រឈមទៅនឹងភាពឈឺចាប់ ខកបំណង ហើយក៏ព្រមបោះបង់នៅទីបំផុត។

408.657 SRY$0.00
Global
Global

Comments