10 ដំបូន្មានសម្រាប់លើកកម្ពស់អោយកុមារឆ្លាត

វាជាការងាយស្រួលក្នុងការសន្មត់ថាកូន ៗ របស់យើងកើតមកមានកម្រិតបញ្ញាខ្ពស់រឺក៏អត់។ ក្នុងនាមជាឪពុកម្តាយយើងមិនមានវិធីសាស្រ្តអ្វីច្រើនដែលយើងអាចធ្វើអោយផ្នត់គំនិតរបស់កូនៗក្លាយជាមនុស្សដែលមានគំនិតច្នៃប្រឌិតនោះទេ។ ទោះជាយ៉ាងណាក៏ដោយការស្រាវជ្រាវមួយបានបង្ហាញថាភាពឆ្លាតវៃគឺបានមកពីការបំបែក 50/50 ដែលទាក់ទងទៅនឹងធម្មជាតិនិងការចិញ្ចឹមបីបាច់ដែលមានន័យថាឥទ្ធិពលមាតាបិតាអាចមានផលប៉ះពាល់យ៉ាងខ្លាំងមិនគ្រាន់តែទៅលើភាពឆ្លាតវៃរបស់កូន ៗនោះទេ ត្រូវជឿថាយើងជាមនុស្សឆ្លាតប៉ុន្ដែពួកគេក៏ឆ្លាតវៃផងដែរ។
នោះមិនមានន័យថាអ្នកត្រូវសន្ធប់លើកូនរបស់អ្នកដោយការហ្វឹកហាត់គណិតវិទ្យានិងថ្នាក់ភាសាបរទេសនៅពេលពួកគេនៅជាទារកនោះទេ។ ផ្ទុយទៅវិញចូរផ្ដោតទៅលើអាកប្បកិរិយាដែលជំរុញដល់ការរីកចម្រើនគំនិតនិងបញ្ញាជំនួសឱ្យការបន់ស្រន់ជំនឿ ឬ ទេពកោសល្យពីធម្មជាតិរបស់កុមារ។អ្នកអាចបណ្តុះភាពឆ្លាតវៃដល់កូនរបស់អ្នកបានតាមវិធី 10 យ៉ាងខាងក្រោម៖
#### 1. និយាយជាមួយពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ####

ចូរនិយាយទៅកាន់កូន ៗ របស់អ្នកសូម្បីតែនៅពេលដែលពួកគេនៅជាទារកតូចក៏ដោយព្រោះវាជាគន្លឹះក្នុងការធ្វើអោយពួកគេទទួលយកគំនិតឆ្លាតវៃបន្តិចម្តងៗ។ សូម្បីតែនៅពេលជាក្មេងតូចៗក៏អាចយល់នូវអ្វីដែលអ្នកកំពុងនិយាយឬដឹងពីន័យនៃពាក្យដែលអ្នកប្រើ។ដោយពាក្យដដែលៗនេះធ្វើអោយពួកគេនឹងប្រើបរិបទដើម្បីរកវា។ ដូចគ្នានេះផងដែរ អ្នកត្រូវសួរសំណួរដល់កូន ៗ របស់អ្នកដើម្បីជួយពួកគេក្នុងការអភិវឌ្ឍគំនិតនិងអារម្មណ៍នៃខ្លួនឯងហើយវាក៏នឹងអនុញ្ញាតឱ្យពួកគេដឹងពីគំនិតទាំងនោះនិងបញ្ហាផ្ទាល់ខ្លួនផងដែរ។
#### 2. ចាប់ផ្តើមអានសៀវភៅ ####

ការអានសៀវភៅគឺអាយទាយដឹងមុនពីភាពជោគជ័យនៅសាលារៀន ដូច្នេះចំនាយពេលអានសៀវភៅជាមួយកូន ៗ របស់អ្នកអោយបានច្រើនទើបពួកគេអាចដឹងពីអត្ថន័យរបស់ពាក្យ។ ការអានធ្វើអោយរំញោចខួរក្បាលក្នុងការបង្កើតមូលដ្ឋានចំណេះដឹងនៃពិភពលោកហើយវាក៏ដើរតួនាទីជាគ្រឹះនៃការរៀនសូត្រនាពេលអនាគតដូចជាគណិតវិទ្យានិងវិទ្យាសាស្រ្តជាដើម។មួយវិញទៀតអ្នកត្រូវប្រាកដថាផ្ទះរបស់អ្នកសំបូរដោយសៀវភៅ ហើយអ្នកក៏���ាមនុស្សម្នាក់ដែលចូលចិត្តអានសៀវភៅដើម្បីងាយស្រួលក្នុងការបណ្តុះទម្លាប់អានសៀវភៅដល់កូនៗ តាមរយៈវិធីបង្ហាញកូនរបស់អ្នកមើលឃើញអ្នកអានសៀវភៅញឹកញាប់ហើយនិយាយជាមួយកូន ៗ របស់អ្នកពីអ្វីដែលអ្នកទាំងពីរកំពុងអានដើម្បីបង្កើតជំនាញសន្ទនានិងការអាន។
#### 3. បង្រៀនកូនរបស់អ្នកឱ្យចេះគិតស្វែងយល់ពីបញ្ហានិងបង្កើតដំណោះស្រាយ ####

**កុំជួយដោះស្រាយបញ្ហារបស់កូនអ្នក**។ ផ្ទុយទៅវិញលើកទឹកចិត្តឱ្យពួកគេផ្តោតទៅលើគោលដៅឬបញ្ហាតែមួយគត់និងរកវិធីដើម្បីសម្រេចបានឬក៏ដោះស្រាយវាតាមរយៈគំនិតច្នៃប្រឌិត។ ទង្វើនេះទាំងពីរនេះអាចរំញោចខួរក្បាលនិងបង្រៀនពួកគេអោយមានសមត្ថភាពធ្វើការឆ្លងកាត់ឧបសគ្គដោយខ្លួនឯង។
#### 4. សរសើរកិច្ចខិតខំប្រឹងប្រែងនិងលទ្ធផលពួកគេតែមិនមែនសរសេើសកម្មភាពសាមញ្ញទេ ####

ទោះបីយើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយការចូលរួម ប៉ុន្តែការបង្រៀនក្មេងដែលពួកគេមានធម្មជាតិល្អបំផុតគឺវាធ្វើឱ្យលំបាកសម្រាប់ពួកគេក្នុងការទទួលយកការបរាជ័យនិងការខកចិត្តដែលមិនអាចជៀសផុតក្នុងជីវិត។ ផ្ទុយទៅវិញសូមអ្នកជាឱពុកម្តាយសរសើរកិច្ចខិតខំប្រឹងប្រែងនិងការខិតខំរបស់ពួកគេជាជាងសមត្ថភាពធម្មជាតិរបស់ពួកគេ។ ការធ្វើបែបនេះគឺជាការជម្រុញទឹកចិត្តនិងសមត្ថភាពកាន់តែច្រើនក្នុងការឈានទៅមុខនៅពេលពួកគេជួបនឹងជំនាញដែលមិនងាយស្រួលសំរាប់ពួកគេ។ កុមារដែលត្រូវបានគេប្រាប់ថាពួកគេឆ្លាតវៃឬមានទេពកោសល្យនឹងងាយនឹងខកចិត្តហើយថែមទាំងបោះបង់ចោលនៅពេលដែលពួកគេប្រឈមមុខនឹងកិច្ចការលំបាក ៗ ។
#### 5. កំណត់ការរំពឹងទុកឱ្យលឿននិងពង្រឹងពួកគេឱ្យញឹកញាប់ ####
ធ្វើជាឪពុកម្តាយមិនត្រូវក្លាយទៅជាមេបញ្ជាការហ្វឹកហាត់កងទ័ព្ទទេ «អ្នកនឹងទទួលបានការវាយតម្លៃ A រាល់គ្រប់ការប្រឡងតែឯងប៉ុណ្ណោះ» - ប៉ុន្តែបើសិនអ្នកចេះកំណត់គោលដៅសំខាន់ៗមួយចំនួនសម្រាប់កូនរបស់អ្នក៖
> ឧទាហរណ៍ការបញ្ចប់ការសិក្សានៅអនុវិទ្យាល័យ ហើយចូលរួមក្នុងការងារក្រៅម៉ោងឬការងារស្ម័គ្រចិត្តតាំងពីក្មេងដូច្នេះពួកគេទំនងជាមើលឃើញគោលដៅទាំងនោះថាសំខាន់និងអាចសម្រេចបាន។
#### 6. លើកទឹកចិត្តឱ្យធ្វើលំហាត់ប្រាណ ####
ការធ្វើលំហាត់ប្រាណមិនត្រឹមធ្វើឱ្យកូនរបស់អ្នករឹងមាំនិងមានសុខភាពល្អនោះទេប៉ុន្តែវាក៏មានអត្ថប្រយោជន៍ផ្លូវចិត្តបង្កើតកោសិកាខួរក្បាលនិងបង្កើនលំហូរឈាមទៅខួរក្បាលផងដែរ។
#### 7. ស្វែងរកឱកាសដែលអាចអោយពួកគេរៀនបាន ####
គ្រាន់តែលើកទឹកចិត្តកូន ៗ របស់អ្នកឱ្យប្រើខួរក្បាលរបស់ពួកគេក្នុងកំឡុងពេលបត់បែនគឺអាចជួយអភិវឌ្ឍន៍ផ្លូវចិត្ត។ ឱ្យពួកគេរាប់អ្វីមួយនៅក្នុងកន្លែងលក់គ្រឿងទេស រឺ ចាប់ផ្តើមការសន្ទនាអំពីថាមពលខ្យល់នៅពេលឆ្លងកាត់ម៉ាសីុនដែលដើរដោយខ្យល់បក់ ឬរកមើលអក្សរ ឬលេខនៅលើសញ្ញានៅពេលបើកបរ។
#### 8. ជំរុញការចង់ដឹងចង់ឃើញនិងការរុករក ####
ក្មេងថ្នាក់មត្តេយ្យមានការចង់ដឹងចង់ឃើញពីធម្មជាតិប៉ុន្ដែទំនោរនេះអាចថយចុះនៅពេលដែលកុមារធំឡើងបន្តិចម្តងៗលើកលែងតែវាត្រូវបានអនុវត្តនិងលើកទឹកចិត្ត។ ចាប់ផ្តើមដោយអោយពួកគេចូលរួមក្នុងប្រធានដែលពួកគេមានការចាប់អារម្មណ៍ផ្ទាល់ខ្លួន បើទោះបីជាវាពាក់ព័ន្ធនឹងតារា YouTube រឺ សំនុំសកម្មភាពតួលេខ។ អ្នកគួរសួរសំណួរទៅពួកគេដើម្បីបង្កើនការសន្ទនានិងចែករំលែកចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកដោយពន្យល់ពីមូលហេតុដែលពួកគេកំពុងទាក់ទាញដល់អ្នក។ អ្នកក៏អាចរៀបចំផែនការបទពិសោធន៍ដូចជាការធ្វើដំណើកំសាន្តរទៅសារមន្ទីរ ព្រឹត្តិការណ៍កីឡាឬភាពយន្តដែលនឹងជួយអ្នកស្វែងរកចំនង់ចំនូលចិត្តរួមគ្នានិងជំរុញការពិភាក្សាថ្មី។
#### 9. បង្រៀនកូនឱ្យមា���គំនិតរីកចម្រើន ####
លើកទឹកចិត្តឱ្យកូនរបស់អ្នកអោយមើលឃើញការរៀនជាដំណើរការមួយដោយបានពីលទ្ធផលនៃការខិតខំប្រឹងប្រែងនិងលើកទឹកចិត្ត។ ពួកគេនឹងចាប់ផ្តើមជាមនុស្សថ្មីប៉បន្តិចម្តង ៗនិង កាន់តែប្រសើរឡើង។ បន្ទាប់មកនៅពេលដែលពួកគេជួបប្រទះភារកិច្ចលំបាកពួកគេនឹងចាត់ទុកវាជាឱកាសសម្រាប់រីកចំរើន ជំនួសឱ្យការមើលឃើញថាខ្លួនឯងបរាជ័យដែលមិនមានជំនាញភ្លាមៗ។
#### 10. ត្រូវមានភាពសកម្ម ####
កុំរង់ចាំឱកាសរៀនសូត្រថ្មីដើម្បីបង្ហាញដល់កូន ៗ របស់អ្នក។ ស្វែងរកសកម្មភាពនៅខាងក្រៅសាលាដែលនឹងអភិវឌ្ឍសាច់ដុំផ្លូវចិត្តខុសៗគ្នា។



