ម្តងគេម្តងយើង
កុំទ្រុស្ដលុះ ដោយអំណាច កុំខ្លៅកោងកាច បិសាចព្រៃ ពោលពាក្យមុសារ មិនត្រាប្រណី បាត់ធម៏ខន្តី គ្មានមេត្តា លោកអើយមើលចុះ កើតជាមនុស្សា គួរតែដឹងថា ឯណាខុសត្រូវ កុំមើលតែផ្លូវ តម្រូវចិត្តឯង អោយចេះកោតក្រែង អោយល្អែងចិត្តគេ មេឃតែងរិះរ៉េ ម្ដងគេម្ដងយើង។
សេចក្ដីលោភ ឪបក្រសោប ហួងហែង ក្រាញ មិនចង់អោយបាត់បង់នូវអ្វីដែលអ្នកចាត់ទុកថាវាជាកម្មសិទ្ធផ្ដាច់មុខរបស់ខ្លួន នោះប្រៀបបានអ្នកកំពុងដេកឪបក្រសោបនូវគំនរនៃសេចក្ដីទុក្ខនិងក្ដីវិនាសនៅពេលណាមួយមិនខានឡើយ។



