ថាមពលជីវិត

ដើម្បីការរស់នៅមានក្តីសុខតើមនុស្សត្រូវមានឋាមពលអ្វីខ្លះ ? ១- ឋាមពលការគិតៈ ត្រូវទទួលបានពីការស្តាប់ ការអាន ការពិនិត្យសង្កេត និងការពិចារណាដោយខ្លួនឯង ។ ២- ឋាមពលពាក្យសម្តីៈ ទទួលបានពីធម្មជាតិខ្លះ ពីការហាត់រៀនផ្លាស់ប្តូរទំលាប់ និយាយតែពាក្យពិត ពាក្យមានប្រយោជន៍ គោរពពាក្យសម្តីខ្លួនឯងឲ្យម៉ត់ចត់ ។ ៣- ឋាមពលនៃការធ្វើៈ ទទួលបានពីទំលាប់ល្អ មានការព្យាយាមម៉ត់ចត់ មិនបោះបង់ចោលការលំបាក(មនុស្សដែលរត់ចោលការលំបាកជាមនុស្សទទួលតែបរាជ័យប៉ុណ្ណោះ)ការងារមានវិន័យមានសណ្តាប់ធ្នាប់ ។ ៤- ឋាមពលនៃការគិតផ្តោតៈ ដែលទទួលបានពីសមាធិ នាំឲ្យកើតសតិក្នុងការផ្ចង់ស្មារតីពេលបំពេញការងារ ។ ៥- ឋាមពលនៃជំនឿៈ មានសមត្ថភាពច្បាស់លាស់ទើបមានជំនឿលើខ្លួនឯង ជឿលើការគិតត្រូវ យល់ច្បាស់ទើបជឿ អ្វីដែលខ្លួនបានជឿហើយ គឺមិនដែលបោះបង់ចោលដោយងាយឡើយ ។ ឋាមពល៥យ៉ាងនេះមិនមែនកើតឡើងឯងៗនោះទេ គេត្រូវហ្វឹកហាត់អភិវឌ្ឍបណ្តុះបណ្តាលឡើងដោយខ្លួនឯង ក្រោយពីគេបានយល់ដឹងពីសារៈសំខាន់របស់វារួចហើយ ដើម្បីកំចាត់និស្ស័យមិនល្អដែលមាននៅក្នុងខ្លួនចោល ពង្រីកបុគ្គលិកលក្ខណះឲ្យកាន់តែប្រសើរឡើង ! ។ ![image](https://img.esteem.ws/dnh50gpb1r.jpg)

Comments