ញ៉ាំអាហារទាំងនេះច្រើន មិនត្រឹមតែធាត់ ថែមទាំងបំផ្លាញសុខភាពទៀត
- នៅក្នុងខួររបស់សត្វនីមួយៗមានកាឡូរីខ្ពស់ណាស់រហូតទៅដល់៣១០០មីលីក្រាម ជាពិសេសគឺខួរជ្រូក។ ដូចនេះអ្នកមិនត្រូវបរិភោគច្រើនទេ បើអ្នកចង់ស្គម។
- នៅក្នុងពងមាន់ ឬពងទា ផ្នែកក្រហមវាមានកាឡូរីខ្ពស់ណាស់ ជាពិសេសនៅក្នុងពងទាប្រៃ វាមានផ្ទុកកាឡូរីចំនួន២១១០មីលីក្រាម ឯពងមាន់វិញមានរហូតដល់១៧០៥មីលីក្រាម។ ដូចនេះអ្នកគួរតែបរិភោគតិចតួចទៅបានហើយ ដើម្បីរាងដ៏ស្រស់ស្អាតរបស់អ្នក។
- នៅក្នុងគ្រឿងក្នុងរបស់សត្វដូចជា ៖ ក្រលៀនជ្រូក ថ្លើមជ្រូក ថ្លើមមាន់ ថ្លើមទា ក៏មានកាឡូរីខ្ពស់ដែរ មានចំនួន៣០០មីលីក្រាម។ ដូចនេះចំពោះសុភាពនារីដែលចូលចិត្តបរិភោគគ្រឿងក្នុងគួរតែឈប់បរិភោគដើម្បីរូបរាងកាយរបស់អ្នក។
- នៅក្នុងសំបកបង្គារ សាច់ពពែរ ឆ្អឹងជំនីជ្រូក សាច់មាន់ សាច់ទាសុទ្ធតែមានកាឡូរីខ្ពស់ ដូចនេះអ្នកគួរតែកុំឧស្សាហ៍ពិសារឱ្យសោះ។ ដូចនេះបើអ្នកចង់មានសុខភាពល្អ និងចង់ថែរក្សារូបរាងដ៏ស្អាតរបស់អ្នក ចូលអ្នកកុំបរិភោគអាហារខាងលើច្រើនឱ្យសោះ ព្រោះវាសុទ្ធតែជាអាហារដែលបំផ្លាញទាំងរូបរាង និងសុខភាពអ្នកយ៉ាងងាយ៕
ត្រួតពិនិត្យដោយ៖ https://www.health.com.kh/