ប្រវត្តិសាស្ត្រ​! U18 កម្ពុជា​ឈ្នះថៃ ៤-៣ ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ AFF

T
![ksd.jpg](https://serey.io/imageupload_data/696fc99250578aa694996a335c5acb365565c126) ដោយ: ទេព ពិទូរ្យ​​ ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា បានទទួល​ជ័យជម្នះ ៤-៣ លើ U18 ថៃ នា​ជំនួប​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Thanh Long ក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃ​សុក្រ ទី​៩ ខែសីហា នេះ​។​ កីឡាជាតិជាតិប្រវត្តិសាស្ត្រ​! U18 កម្ពុជា​ឈ្នះថៃ ៤-៣ ជា​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍ AFF 09, Aug 2019 , 5:24 pm Share on twitterShare on google_plusone_shareMore Sharing Services រូបភាព ដោយ: ទេព ពិទូរ្យ​​ ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា បានទទួល​ជ័យជម្នះ ៤-៣ លើ U18 ថៃ នា​ជំនួប​ពូ​ល B នៃ​ពានរង្វាន់ AFF U18 Championship ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន Thanh Long ក្រុង​ហូជីមិញ ប្រទេស​វៀតណាម នា​ថ្ងៃ​សុក្រ ទី​៩ ខែសីហា នេះ​។​ អត្ថបទទាក់ទង មិនដែល​ឈ្នះ​ថៃ​ទាល់តែសោះ ចុះ​រសៀល​នេះ U18​កម្ពុជា​អាច​បំបែក​កំណត់ត្រា​បានដែរ​ឬទេ​? ៤គ្រាប់​​របស់​កម្ពុជា សម្រេចបាន​ដោយ​ការ​ប្រើក្បាលរបស់​ខ្សែប្រយុទ្ធ​ វុ​ធ តុលា នៅ​នាទី​៥៣ តាមរយៈ​ការបញ្ជូន​បាល់​ពិន័យ (Free Kick) ពី​ខ្សែ​ប​ម្រើ អាត អូន​តូច និងបាល់ ចូលទីខ្លួនឯងរបស់កីឡាករថៃ Chatmongkol Ruengthanarot (នាទី៧៤) រួមទាំងសៀង ចន្ធាដែលប្តូរចូលនៅតង់ទីពីរ ស៊ុត២គ្រាប់ម្នាក់ឯងនៅនាទី៨៦ និង៨៨​។​ ពីរគ្រាប់ចុងក្រោយរបស់ចន្ធានេះហើយ ដែលធ្វើឲ្យគោព្រៃកម្ពុជាឈ្នះថៃ ៤-៣។ ២គ្រាប់របស់ថៃធ្វេីបាន​ដោយ Thirapak Prueangna នៅនាទី៧៥ និង​ Guntapon Keereelang នៅនាទី៩០+៧។ ​នេះ​​ជា​ជ័យជម្នះ​មិន​ធ្លាប់មាន​ពីមុន​របស់​ក្រុមយុវជន U18 ឆ្នាំ​កម្ពុជា​ជាមួយ​ថៃ​ដែលជា​គូប្រជែង​។ នា​ជំនួប​៦​លើក​កន្លងមក ថៃ​ដែលជា​ម្ចាស់​ជើងឯក​៥​ជំនាន់ បាន​យកឈ្នះ ៧-០ នៅ​ឆ្នាំ​២០០៧, ឈ្នះ ៣-០ នៅ​ឆ្នាំ​២០០៩, ឈ្នះ ៥-០ នៅ​ឆ្នាំ​២០១១, ឈ្នះ​៦-០ នៅ​​ឆ្នាំ​២០១៥, ឈ្នះ ២-១ នៅ​ឆ្នាំ​២០១៦ និង​ឈ្នះ ១-០ កាលពី​ឆ្នាំ​២០១៧៕ ![khmer.jpg](https://serey.io/imageupload_data/8bf3e6c82ebe0bc0a3ba3dd2411a49b2626b2cac) https://www.thmeythmey.com/?page=detail&id=81409 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments