Rooney យល់ព្រម​ចេញពី DC United សម្រាប់​តំណែង​កីឡាករ​-​គ្រូបង្វឹក​នៅ Derby

T
![fronttt.jpg](https://serey.io/imageupload_data/81c845489dd8a90a94cbe0385cc05393c0f41e1d) ដោយ: ទេព ពិទូរ្យ​​ Wayne Rooney បានសម្រេច​ចិត្ត​ទៅ​ចូលរួម​ជាមួយ Derby County ហើយ​ក្នុងនាម​ជា​កីឡាករ និង​គ្រូបង្វឹក ពោលគឺ​ពី​ខែមករា ឆ្នាំក្រោយ​តទៅ​។​ ​អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អង់គ្លេស និង Manchester United រូបនេះ​នៅសល់​កិច្ចសន្យា​រយៈពេល​ជាង ២​ឆ្នាំ​ទៀត នៅ​លី​គ​កីឡាបាល់ទាត់​អាមេរិក MLS ក្រោយ​ចាក​ចេញពី Everton ទៅ​ចូលរួម​ជាមួយ DC United កាលពី​ខែកក្កដា ឆ្នាំ​២០១៨​។ រដូវ​កាល​ដំបូង Rooney បានបង្ហាញ​ភាពលេច​ធ្លោ​ខ្លាំង​ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់គេ​សម្រាប់ DC United​។​ ​វ័យ​៣៣​ឆ្នាំ Rooney ដែលជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើនជាងគេ​ឲ្យ​ក្រុម​បិសាច​ក្រហម និង​អង់គ្លេស​នឹងចូលរួម​ជាមួយ Derby ក្នុង​កិច្ចសន្យា​រយៈពេល ១៨ ខែ​ដំបូង​។ លោក Mel Morris ដែលជា​ម្ចាស់​ក្លិប Derby មើលឃើញថា​វីរបុរស Man Utd រូបនេះ​ជា​កម្លាំងចលករ​ដ៏​សំខាន់​ក្នុងការ​រុញច្រាន​ក្លិប​របស់លោក​ឈានទៅ​កាន់ Premier League វិញ​។​ Rooney ដែល​ស៊ុត​បញ្ចូល​ទី​បាន​២៣​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៤១​ប្រកួត​ឲ្យ DC United បាន​អះអាងថា​រូបគេ​ប្រាកដថា​អាច​ចូលរួម​ជ្រោមជ្រែង​ក្រុម Derby បាន​។​ «​បើ​ទោះ​ការសម្រេចចិត្ត​ផ្លាស់ប្តូរ​ជា​រឿង​លំបាក តែ​អ្វីៗ​គ្រប់យ៉ាង​គឺ​ដើម្បី​គ្រួសារ​ដែល​យើង​ស្រឡាញ់ និង​ដើម្បី​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ​។ ខ្ញុំ​ពិតជា​រំភើប​ចំពោះ​ឱកាស​ដែល Derby ផ្តល់​ឲ្យ​ខ្ញុំ​សម្រាប់​តំណែង​ជា​គ្រូបង្វឹក​ដំបូង​ក្នុង​អាជីព​។ ខ្ញុំ​ទន្ទឹងរង់ចាំ​ចូលរួម​ជាមួយ អ្នកចាត់ការ​ទូទៅ​រប​ស់ Derby គឺ​លោក Phillip Cocu រួមទាំង​បុគ្គលិក​ទាំងអស់​ចាប់ពី​ដើមខែ​មករា​ទៅ​។​ ​ក្រុម​រហស្សនាម​ចៀម​ស បានចាប់ផ្តើម​រដូវ​កាល​ថ្មី ២០១៩-២០ ដ៏​ល្អ​ដោយ​ទទួល​ជ័យជម្នះ​លើ​ក្រុម Huddersfield ២-១ សម្រាប់​ជំនួប​បើកឆាក​នៃ​ក្របខណ្ឌ Championship កាលពី​យប់​ថ្ងៃទី​៦ ខែសីហា​៕ www.thmeythmey.com/?page=detail&id=81291 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments