មន្ទីរពេទ្យ​ខ្មែរ​-​សូ​វៀត​ព្យាបាល​សន្លាក់​ជង្គង់ ខូច​ឆ្អឹង​ត្រគាកពីថ្ងៃ​ទី​១៤-៣១​ធ្នូ

T

ភ្នំពេញ​៖ ផ្នែក​វះកាត់​បាក់បែក និង​ប្រព័ន្ធ​សរសៃប្រសាទ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត សហការ​ជាមួយ​ក្រុម​ពេទ្យ​មកពី​ប្រទេស​បារាំង នឹង​ពិនិត្យ ព្យាបាល និង​វះកាត់ ជូន​ពលរដ្ឋ​ដែលមាន​ជំងឺ​ដាច់​សរសៃ​សន្លាក់​ជង្គង់ និង​ខូច​ឆ្អឹងសន្លាក់​ត្រគាក រយៈពេល​១៨​ថ្ងៃ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៤​ធ្នូ ដល់​ថ្ងៃទី​៣១ ធ្នូ​ឆ្នាំ​២០១៩​។ បើតាម​សេចក្តីជូនដំណឹង​របស់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ការពិនិត្យ ព្យាបាល និង​វះកាត់​ធ្វើឡើង​ចាប់ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង​៥​ល្ងាច រៀងរាល់ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សុក្រ​៕

Comments