សម្តេច ហ៊ុន សែន ទៅ​ប្រជុំ​អាស៊ាន​នៅ​ថៃ នា​ដើមខែ​វិច្ឆិកា​

T
ដោយ: ថ្មីៗ
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ នៅ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២0១៩ ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»​។
សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ក្រៅពី​ចូលរួម​កិច្ចប្រជុំ​អាស៊ាន សម្តេចនាយក​រដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។ សម្តេច ក៏​នឹងចូលរួម​កម្មវិធី​អាហារ​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ និង នាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ​។ 
 
​ឥស្សរជន​ដែល​អមដំណើរ​សម្តេច រួមមាន លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ និង​ឥស្សរជន​ដទៃទៀត​៕ 
ខ្លឹមសារសហការរវាងសេរីនិងថ្មីៗ
 
 
 
 
 
 
 
 
 
 
 
 

Comments