ព្រះសីហនុ៖ ខណៈបញ្ហាផ្លូវ បរិស្ថាន អនាម័យ កំពុងបង្កការរំខានដល់ពលរដ្ឋនោះ បញ្ហាទឹកកខ្វក់ ក៏ជាក្តីព្រួយបារម្ភមួយដែរ ។អាជ្ញាធរខេត្តព្រះសីហនុ អះអាងថា បញ្ហាទាំងនេះ កំពុងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ដែលត្រូវដោះស្រាយជាបន្តបន្ទាប់ នៅក្នុងរយៈពេលដ៏ខ្លីមុខ។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលត្រូវបានគេហៅ «តារារះនាទិសនិរតី»នេះ កំពុងរងគ្រោះដោយសារការបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ។ ទីតាំងឆ្នេរអូឈើទាល ដែលភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក និយមទៅលេងនោះ កំពុងជួបប្រទះនូវបញ្ហាបង្ហូរទឹកកខ្វក់ចូលសមុទ្រជាងគេ។
សូមទស្សនាវីដេអូខាងក្រោម៖
សូមទស្សនាវីដេអូខាងក្រោម៖
https://youtu.be/lec6PVhE068
ជាអាជីវករលក់ដូរនៅលើឆ្នេរអូឈើទាលម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មានថ្មីៗថា ទឹកកខ្វក់ដែលហូរចូលសមុទ្រនេះ គឺចេញពីប្រព័ន្ធលូមួយ ដែលគេបង្ហូររំដោះទឹក ក្រោយភ្លៀងធ្លាក់ រួមទាំងការបង្ហូរទឹកស្អុយផ្សេងទៀត។ បើតាមអាជីករដដែល ទឹកកខ្វក់នេះ ហូរចូលសមុទ្រជារៀងរាល់ថ្ងៃ តាមប្រព័ន្ធលូបង្ហូរទឹកនេះ ខណៈដែលអាជ្ញាធរក៏បានដឹងពីបញ្ហាទឹកកខ្វក់នេះដែរ។
ក្រៅពីការបង្ហូរទឹកកខ្វក់ចូលសមុទ្រ, ការរៀបចំប្រព័ន្ធបង្ហូរទឹក ដែលចេញពីអាងចម្រោះទឹកស្អាត ក៏មិនទាន់ល្អនៅឡើយដែរ ពោលគឺបណ្ដាញបង្ហូរទឹកចូលសមុទ្រនោះ ហាក់ដូចជាគ្មានការរៀបចំបិទបាំងឱ្យបានត្រឹមត្រូវ ដែលបង្ហាញរូបភាពស្ដែងៗដល់ភ្ញៀវទេសចរ។
តែយ៉ាងណាបញ្ហាទឹកកខ្វក់នេះ កំពុងស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ និងដោះស្រាយរបស់រដ្ឋបាលខេត្ត។ លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បាននិយាយថា អាជ្ញាធរនិងមន្ត្រីអន្តរក្រសួងពាក់ព័ន្ធ បានរៀបចំស្ថានីយ៍បូមទឹកកខ្វក់ចំនួន៤ទីតាំងមកហើយ ដើម្បីទប់ស្កាត់បញ្ហាទឹកកខ្វក់ ដែលហូរចូលទៅក្នុងសមុទ្រ។ «ទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថាស្ថានីយ៍បូមទាំង៤ទីតាំងហ្នឹង មិនទាន់ឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងរបស់ក្រុងព្រះសីហនុយើងដែរ ទើបមានករណីសិក្សាជាច្រើន មានអន្តរក្រសួងផង មានស្ថាប័នធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងស្ថាប័នផ្សេងៗកំពុងសិក្សាដើម្បីកែលម្អ»។ នេះជាការបញ្ជាក់របស់លោក ឃាង ភារម្យ។
បើតាមអ្នកនាំពាក្យរូបនេះ បញ្ហាផ្លូវថ្នល់ ប្រព័ន្ធលូ បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធទូទាំងខេត្តព្រះសីហនុ ដែលកំពុងបង្កការរំខានអារម្មណ៍ពលរដ្ឋ រួមទាំងភ្ញៀវទេសចរនេះ នឹងត្រូវដោះស្រាយជាកញ្ចប់ក្នុងរយៈពេលខ្លីខាងមុខ។ «យើងមានភាពជឿជាក់ថា បញ្ហាទាំងនេះ នឹងអាចដោះស្រាយបាននៅក្នុងពេលឆាប់ខាងមុខ»។ នេះជាការអះអាងរបស់លោក ឃាង ភារម្យ៕

ខ្លឹមសារសហការរវាងសេរីនិងថ្មីៗ

This is too bad
Draining reward pool
Draining reward pool
Draining reward pool
Draining reward pool
https://serey.io/trending/thmeythmey/re--news-20191019t020257037z
drianing reward pool