ដោយ: ទេព ពិទូរ្យ
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះអ៊ីរ៉ង់ក្នុងលទ្ធផល ១៤-០ នាការប្រកួតជម្រុះ World Cup ជុំទីពីរ ពូល C នៅកីឡដ្ឋាន Azadi នៅថ្ងៃទី១០ ខែតុលា។ ក្រោយការប្រកួតភ្លាមៗ អ្នកចាត់ការទូទៅកម្ពុជាលោក Keisuke Honda បានកោះហៅកូនក្រុមទាំងអស់ជុំគ្នាដើម្បីឲ្យពួកគេរៀបរាប់អារម្មណ៍តាមរយៈបរាជ័យជាកំណត់ត្រានេះម្នាក់ម្តងៗ។
ប្រធានក្រុមគោព្រៃកម្ពុជា សឿយ វិសាលបានប្រាប់លោក Honda មុនគេ អំពីផលវិបាកក្នុងជំនួបជាមួយអ៊ីរ៉ង់ដែលជាក្រុមានចំណាត់ថ្នាក់ទី១នៅតំបន់អាស៊ីសព្វថ្ងៃ។ វិសាល យល់ឃើញថាក្រុមម្ចាស់ផ្ទះមានកម្រិតខ្ពស់ជាងកម្ពុជាដាច់ឆ្ងាយទាំងកម្លាំង កាយសប្បទា។ «នៅពេលយើងមានបាល់ គេដាក់សម្ពាធយើងបានល្អតែម្តង ប៉ុន្តែយើងពិបាកការពារ នៅពេលបាល់នៅលើជើងគេ»។ នេះជាការរៀបរាប់របស់ខ្សែការពារក្លិបព្រះខ័ណ្ឌរាជស្វាយរៀងទៅកាន់អ្នកចាត់ការរបស់ខ្លួន។

ដោយឡែក គួច សុកុម្ភះ ក៏បានបង្ហាញអារម្មណ៍របស់ខ្លួនផងដែរក្នុងកិច្ចប្រជុំ និងបរិភគអាហានោះ។ កុម្ភះដែលប្រកបអាជីពឲ្យក្លិបណាហ្គាវើល មានមតិមិនខុសពីវិសាលប៉ុន្មានដែរនៅពេលរូបគេប្រាប់ទៅកាន់លោក Honda។ « កម្រិតខុសគ្នា ប៉ុន្តែយើងអាចលេងបានខ្លះដែរ មិនមែនគ្មានបាល់លេងនោះទេ»។ លើសពីនេះ កុម្ភះបន្ថែមថា ពាក់ព័ន្ធការប្រមូលអារម្មណ៍ ពេលខ្លះពួកគេមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន រហូតបាត់បង់ម្ចាស់ការ។
ក្រោយស្តាប់ការលើកឡើងរបស់វិសាល និងកុម្ភះរួច អ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះបានសួរមួយសំនួរទៅកាន់កូនក្រុមខ្លួន។ Honda សួរថា អ្វីទៅដែលកីឡាករគិតថាមានភាពខុសគ្នាខ្លាំងបំផុងរវាងកម្ពុជា និងអ៊ីរ៉ង់?។ ភ្លាមនោះ កែវ សុខផេង ដែលខកខានឱកាសរកគ្រាប់បាល់ឲ្យកម្ពុជាតាមរយៈការស៊ុតបាល់ពិន័យ១១ម៉ែត្រមិនចូលនោះបានផ្តល់ចម្លើយដែលផ្តោតលើកម្រិត និងទំហំមាឌសំខាន់បំផុត។
«សម្រាប់យើង ភាពខុសគ្នាបំផុតនោះគឺកាយសម្បទា ដែលធ្វើឲ្យការប្រជែងដណ្តើមបាល់គឺចាញ់គេដាច់តែម្តង»។ ខ្សែប្រយុទ្ធក្លិបវិសាខានិយាយបែបនេះដដែលៗទៅកាន់ Honda បើទោះអ្នកចាត់ការបញ្ជាក់ពីសំនួរពីភាពខុសគ្នាចម្បងបំផុងរបស់ខ្លួនជាច្រើនលើកក៏ដោយ។
សំនួរដដែលនេះ ក៏ត្រូវបានលោក Honda សួរទៅខ្សែបម្រើរបស់ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីនដែរ។ យ៉ាងណាក៏ដោយ ប៉ូលីនបានមើលឃើញពីភាពខុសគ្នាមួយចំនុចគឺអ៊ីរ៉ង់មានការគាំទ្រ និងបម្លាស់ទីលឿនជាងកម្ពុជា។
ប្រាក់ មុនីឧត្តម អះអាងថាមិនត្រឹមតែកាយសម្បទានោះទេ អ៊ីរ៉ង់មានប្រៀបលើកម្ពុជាទាំងអស់ ដូចជាកម្ពស់ កម្រិតលេងជាដើម រួមទាំងអាកាសធាតុផង។
ក្រោយឆ្លើយរបស់កីឡាករខាងលើ អតីតសមាជិកជម្រើសជាតិជប៉ុនបានចាត់ទុកចម្លើយរបស់សុខផេងគឺត្រឹមត្រូវបំផុតសម្រាប់សំនួររបស់លោក។ Honda បញ្ជាក់ថា ភាពខុសគ្នារវាងកម្ពុជានិងអ៊ឺរ៉ង់គឺកំលាំង និងកាយសម្បទា។

Honda បានប្រើវិធីសាស្ត្រលើកទឹកចិត្តកីឡាខ្លួនក្រោយចាញ់អ៊ីរ៉ង់ដល់ទៅ ១៤-០ នេះ តាមរយៈការប្រៀបធៀបមាឌ កម្លាំង ហើយកីឡាកររបស់ពួកគេសុទ្ធតែលេងក្នុងលីគកីឡាបាល់ទាត់ដែលមានកម្រិតខុសពីលីគកម្ពុជាដាច់ឆ្ងាយ។
មួយវិញទៀត Honda ថែមទាំងប្រាក់ក្រុមកីឡាករកម្ពុជាទាំងអស់មិនត្រូវខកចិត្តនឹងលទ្ធផលនេះទេ តែត្រូវចងចាំវាទុកដើម្បីសម្រេចជោគជ័យទៅថ្ងៃមុខ ជាពិសេសគឺកីឡាករក្មេងៗ។
ឆ្លងកាត់៣ប្រកួត កម្ពុជារកបាន១ពិន្ទុ ក្នុងនោះស្មើ១ និងចាញ់២លើក ស្ថិតនៅបាតតារាងពូល C។ ជំនួបបន្ទាប់ កម្ពុជាត្រូវទទួលស្វាគមន៍អ៊ីរ៉ាក់ដែលជាក្រុមខ្លាំងក្នុងពូលនេះ នៅថ្ងៃទី១៥ ខែតុលា នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:៣០នាទីល្ងាច៕

https://www.facebook.com/camfootball1933/videos/2274567475985703/?t=0
ខ្លឹមសារសហការរវាថសេរីនិងថ្មីៗ