ដោយ: អ៊ូ សុខមាន
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានបិទផ្លូវនាវាចរណ៍ នៅតាមដងទន្លេបាសាក់ក្នុងរយៈពេល៣ថ្ងៃ ដើម្បីឱ្យពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប នៅមាត់ទន្លេក្រុងតាខ្មៅ ប្រព្រឹត្តដោយរលូន។ ផ្លូវនាវាចរណ៍នេះ គឺបិទនៅថ្ងៃទី១២ដល់១៤តុលា នៅត្រង់ចំណុចផ្លូវទឹក ចាក់អង្រែក្រោមរហូតដល់ស្ពានមិត្តភាពកម្ពុជា-ចិន ឬស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។
https://www.facebook.com/kandal.administration/videos/393661234634156/?t=0
ខេត្តកណ្តាល រៀបចំពិធីប្រណាំងទូករយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ១២-១៣ ខែតុលានេះ នៅតាមដងទន្លេបាសាក់ ក្រុងតាខ្មៅ និងដើម្បីអបអរសាទរពិធីបុណ្យអុំទូក។ បើតាមរដ្ឋបាលខេត្តនៅខេត្តកណ្តាល កម្មវិធីនេះ ក៏មានការប្រគំតន្ត្រី និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ព្រមទាំងមានការបាញ់កាំជ្រួចផងដែរ នៅថ្ងៃចុងក្រោយនៃរាត្រីថ្ងៃទី១៣តុលា៕
ខ្លឹមសារសហការរវាងសេរីនិងថ្មីៗ

