ភ្នំពេញ៖ ក្រៅពីប្រាសាទអង្គរវត្ត ខេត្តសៀមរាប មានតំបន់ទេសចរណ៍ទាក់ទាញជាច្រើន។ ចំណែកឯ ក្រុងសៀមរាប ជាទីក្រុងបេតិកភណ្ឌ ដែលពោរពេញទៅដោយប្រាង្គប្រាសាទ។ មន្ត្រីក្រសួងទេសចរណ៍ លោក ជុក ជំនោរ បានប្រាប់ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ថា៖ «សៀមរាប ក្រៅពីប្រាសាទ មានសហគមន៍ទេសចរណ៍ជាច្រើន ដូចជា កំពង់ភ្លុក, កំពង់ឃ្លាំង, បឹងពារាំង និងជាពិសេសតំបន់ភ្នំគូលែន»។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍ដូចតទៅ៖ដូចតទៅ៖
https://youtu.be/Pda4WlSuMPk
តំបន់ទេសចរណ៍ទាក់ទាញនៃខេត្តសៀមរាប សុទ្ធសឹងតែមានលក្ខណៈពិសេស ដែលធ្វើឲ្យភ្ញៀវទេសចរអាចកម្សាន្តសប្បាយ។ ខេត្តសៀមរាប មានប្រាសាទជាច្រើន ដែលប្រមូលផ្ដុំដោយវប្បធម៌ និងប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ ខេត្តសៀមរាប ក៏មានតំបន់សហគមន៍ទេសចរណ៍ដ៏សម្បូរបែបផងដែរ។
ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នឹងផ្តិតយកទស្សនីយភាពនៃសក្តានុពលទេសចណ៍ល្អឯកនៃ«រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ» នៅក្នុងទឹកដីអង្គរសៀមរាបមក ផ្សព្វផ្សាយជូនប្រិយមិត្តដែលតាមដានកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» នៅថ្ងៃទី ៧-៩ តុលានេះ។
គួររំឭកថា បេសកកម្មទី១ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» បានទៅស្វែងរក និងគាស់កកាយកំណប់ទេសចរណ៍នៅតំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, បេសកកម្មទី២ ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ។ បេសកកម្មទី៣ ធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ, សមាគមអភិរក្សដំរីខ្មែរអៃរាវត្តា និងទេសចរណ៍ប្រពៃណី-វប្បធម៌ជនជាតិដើមភាគតិច នៅខេត្តរតនគិរី និងបេសកកម្មទី៤ ឆ្ពោះទៅកាន់ «សហគមន៍អេកូទេសចរណ៍ជីផាត» នៃខេត្តកោះកុង។
កម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមឡើងដោយក្រុមហ៊ុន Star Auto Cambodia សហការជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និងគាំទ្រដោយក្រសួងទេសចរណ៍។ កម្មវិធីនេះ បង្កើតឡើងដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងកម្ពុជា ស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ដែលគេមិនសូវស្គាល់ ឬតំបន់ទេសចរណ៍សក្តានុពលដែលត្រូវគេមើលរំលង, ពង្រីកសក្តានុពលតំបន់ទេសចរណ៍ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក និងផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះឲ្យកាត់តែល្បីល្បាញមួយកម្រិតទៀត៕
https://www.thmeythmey.com/?page=detail&id=83629

ខ្លឹមសារនេះត្រូវបានសហការរវាងសេរីនិងថ្មីៗ