គ្រូពេទ្យប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខណៈជំងឺគ្រុនឈាមផ្ទុះខ្លាំងនៅឆ្នាំ២០១៩នេះ

T
![photo_2019-06-14_17-26-48.jpg](https://serey.io/imageupload_data/e2f8a17850808215fdb1b89323f22aa2269c90d4) ដោយ: អីុសា រ៉ហានី សៀមរាប៖ នៅក្នុងឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងសាជាថ្មី ដោយក្នុងនោះកុមារជាច្រើនរយនាក់ត្រូវបានពិនិត្យឃើញថាបានឆ្លងជំងឺមួយនេះ។ មន្ទីរពេទ្យកុមារអង្គរដែលជាមន្ទីរពេទ្យដ៏ធំមួយនៅខេត្តសៀមរាប ក៏មានអត្រាអ្នកជំងឺគ្រុនឈាមខ្ពស់គួរឱ្យកត់សម្គាល់ផងដែរ។ លោកវេជ្ជបណ្ឌិត ង៉ែត ពិសេស ប្រធានផ្នែកព្យាបាលវេជ្ជសាស្រ្ដនៃមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា អ្នកជំងឺប្រមាណជិត៥០ភាគរយដែលស្នាក់នៅព្យាបាលប្រចាំថ្ងៃក្នុងមន្ទីរពេទ្យ ជាអ្នកជំងឺគ្រុនឈាម។ លោកវេជ្ជបណ្ឌិតបន្ថែមថា រយៈពេល២ខែចុងក្រោយនេះ មានអ្នកជំងឺគ្រុនឈាមប្រមាណ៣០០នាក់ដែលមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ គឺចំនួននេះមានការកើនឡើងខ្លាំងបើធៀបនឹងឆ្នាំ២០១៨ដែលមានប្រហែល១០ភាគរយប៉ុណ្ណោះ។ តាមលោកវេជ្ជបណ្ឌិតក្នុងចំណោមនោះមានទាំងប្រភេទជំងឺស្រាល និងមានករណីធ្ងន់ធ្ងរតិចតួចបំផុត។ យ៉ាងណា មាន២ហើយករណីដែលស្លាប់ដោយសារជំងឺនេះ ចាប់ពីដើមខែមករាមក ដោយសារមកមន្ទីរពេទ្យយឺតពេល។ នេះជាករណីជំងឺគ្រុនឈាមក្នុងមន្ទីរពេទ្យកុមារអង្គរ ដោយមិនរាប់បញ្ចូលករណីតាមមន្ទីរពេទ្យផ្សេងទៀតឡើយ។ គ្រូពេទ្យផ្នែកកុមារនៅមន្ទីរពេទ្យកុមារអង្គរបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការបង្ការនិងទប់ស្កាត់ជំងឺនេះដោយយកចិត្តទុកដាក់ខ្ពស់ ជៀសវាងអត្រាមរណភាពកុមារនៅកម្ពុជា៕ www.thmeythmey.com/?page=detail&id=79388 "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments