លោក Luis Enrique ចាក​ចេញពី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្រោយ​ដឹកនាំ​១១​ខែ​

T
![mr.jpg](https://serey.io/imageupload_data/7397800d06b1261a7c538d2052e43b9220faaa32) លោក Robert Moreno ត្រូវធ្វើជាគ្រូបង្វឹកអេស្ប៉ាញបណ្តោះអាសន្ន​បន្តពី​លោក Luis Enrique។ រូបថត AFP ដោយ: ថ្មីៗ ​លោក Luis Enrique បាន​លាលែង​ពី​តំណែង​គ្រូបង្វឹក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្រោម​ហេតុផល​ផ្ទាល់ខ្លួន បន្ទាប់ពី​លោក​បាន​ដឹកនាំ​អស់​រយៈពេល​១១​ខែ​។ នេះ​បើតាម​ការប្រកួត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។​ លោក Robert Moreno ដែលជា​គ្រូ​ជំនួយ ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ក្រុមបណ្តោះអាសន្ន ដោយ​ក្រុម​មាន​យុទ្ធនាការ​ប្រកួត​ជម្រុះ Euro 2020។ លោក Moreno ធ្លាប់ធ្វើការជាមួយលោក Enrique នៅ Celta Vigo, Roma និង Barcelona ហើយនេះជាលើកដំបូងដែលគ្រូអេស្ប៉ាញរូបនេះ កាន់តំណែងជាអ្នកចាត់ការទូទៅ៕ www.thmeythmey.com/?page=detail&id=79526 ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

Comments