ទូតជប៉ុន លោក Hidehisa Ironouchi ចប់អាណត្តិនៅកម្ពុជា ហើយបន្តតួនាទីនៅហូឡង់

លោក Hidehisa Hironouchi ចាប់ដៃជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាជំនួបនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១៣ ខែសីហា។ រូបថត SPM Page
ដោយ: ថ្មីៗ លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី(Hidehisa Hironouchi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារ ទី១៣ ខែសីហា នេះ មុនពេលដែលលោកត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ហើយបន្តកាន់តួនាទីជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។
ពីរសប្តាហ៍ទៀត លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី នឹងចាកចេញពីរាជធានីភ្នំពេញនៅ ហើយឆ្ពោះទៅកាន់ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មីជា ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។ នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជា រយៈពេល៣ឆ្នាំកន្លងមក លោក ហ៊ីដេហ៊ីសា អូរីណូអ៊ូជី បានវាយតម្លៃពីភាពរីកចម្រើននៃសេដ្ឋកិច្ច និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា ទាំងវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានកត់សម្គាល់ពីការប្រឹងប្រែងរបស់លោក ហ៊ីដេហ៊ីហ្សា ក្នុងការពង្រឹងទំនាក់ទំនងប្រទេសទាំងពីរ ជាពិសេសការចរួមចំណែកយ៉ាងធំលើកការវិនិយោគនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយកាលពីឆ្នាំ២០១៨ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប៉ុន្មាន ៤៤០លានដុល្លារតែប៉ុណ្ណោះប៉ុន្តែនៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជាចំនួន ៤៤០លានដុល្លារអាមេរិក។

កាលពីឆ្នាំមុនផងដែរ កម្ពុជាបាននាំចេញទៅជប៉ុនមានទំហំទឹកប្រាក់ប្រមាណ ១៦០០លានដុល្លាអាមេរិក។ នៅក្នុងឆ្នាំ ២០១៩នេះ វិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជានាំចេញទៅជប៉ុនបានកើនឡើងដល់ ១៧០០លានដុល្លារសហរដ្ឋអាមេរិក ៕

https://www.thmeythmey.com/?page=detail&id=81536
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

