អ្នកស្រី Grecco ដែលជាម្តាយដ៏មហិមា ឈ្នះពាន «អ្នកគាំទ្រល្អបំផុត» របស់ FIFA

ដោយ: ទេព ពិទូរ្យអ្នកស្រី Silvia Grecco ទទួលបានពានរង្វាន់អ្នកគាំទ្រល្អបំផុត FIFA Fan Award ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមិនធ្លាប់មាន នាពិធីប្រគល់ពាន The Best FIFA Football Awards ប្រចាំឆ្នាំ២០១៩ ដែលធ្វើឡើងនៅរាត្រីថ្ងៃទី២៣ ខែកញ្ញា នាទីក្រុង Milan ប្រទេសអ៊ីតាលី។
តាមរយៈការចាប់អារយម្មណ៍របស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ប្រេស៊ីល បាននាំឲ្យអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ Palmeiras អ្នកស្រី Silvia Grecco រូបនេះទទួលបានពានរង្វាន់អ្នកគាំទ្រល្អបំផុតសម្រាប់ឆ្នាំ២០១៩។

អ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍ បានកត់សម្គាល់ឃើញអ្នកគាំទ្រក្រុម Palmeiras សញ្ញាតិប្រេស៊ីលរូបនេះនិយាយជាមួយកូនប្រុសពិការភ្នែករបស់អ្នកស្រីឈ្មោះ Nickollas អំឡុងជំនួបដ៏ធំនៃលីគកំពូលប្រេស៊ីលទល់នឹង Corinthians ហើយក៏ត្រូវអ្នកកាន់កាមេរ៉ាថតទុក។
ក្នុងជំនួបនោះ អ្នកស្រីជាអ្នកអធិប្បាយផ្ទាល់ទៅកាន់កូនប្រុសដែលមិនអាចមើលឃើញការប្រកួតទាំងមូលបាន។ ក្រោយមក នៅពេលអ្នកស្រី Grecco និង Nikollas ដែលមានអាយុ១១ឆ្នាំចាកចេញពីកីឡដ្ឋាន វីដេអូនោះត្រូវបានក្រុមការងារទូរទស្សន៍ផ្សាយនៅទូទាំងប្រទេសប្រេស៊ីលតែម្តង។
Grecco បានប្រាប់វិទ្យុ CBN ក្នុងក្រុង Sao Paulo ថា៖«ពួកគេបានចាក់ផ្សាយវីដូនោះដោយរៀបរាប់ទៅកាន់អ្នកទស្សនា ថាមានម្តាយម្នាក់បានអធិប្បាយអំពីសកម្មភាពប្រកួតរបស់កីឡាករនៅលើទីលានទៅកាន់កូនប្រុសរបស់គាត់ដែលពិការភ្នែកនិងមានជំងឺផង»។
https://youtu.be/-WL_8t-YJtI
FIFAកីឡាអន្តរជាតិអន្តរជាតិអ្នកស្រី Grecco ដែលជាម្តាយដ៏មហិមា ឈ្នះពាន «អ្នកគាំទ្រល្អបំផុត» របស់ FIFA 25, Sep 2019 , 9:59 pm
Share on twitterShare on google_plusone_shareMore Sharing Services
រូបភាព
ដោយ: ទេព ពិទូរ្យអ្នកស្រី Silvia Grecco ទទួលបានពានរង្វាន់អ្នកគាំទ្រល្អបំផុត FIFA Fan Award ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតមិនធ្លាប់មាន នាពិធីប្រគល់ពាន The Best FIFA Football Awards ប្រចាំឆ្នាំ២០១៩ ដែលធ្វើឡើងនៅរាត្រីថ្ងៃទី២៣ ខែកញ្ញា នាទីក្រុង Milan ប្រទេសអ៊ីតាលី។
អត្ថបទទាក់ទង Messi ឈ្នះ Best FIFA Player លើកទី៦ រីឯ Klopp បានពានគ្រូល្អបំផុត
តាមរយៈការចាប់អារយម្មណ៍របស់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ប្រេស៊ីល បាននាំឲ្យអ្នកគាំទ្រក្រុមកីឡាបាល់ទាត់ Palmeiras អ្នកស្រី Silvia Grecco រូបនេះទទួលបានពានរង្វាន់អ្នកគាំទ្រល្អបំផុតសម្រាប់ឆ្នាំ២០១៩។
អ្នករាយការណ៍ព័ត៌មានឲ្យទូរទស្សន៍ បានកត់សម្គាល់ឃើញអ្នកគាំទ្រក្រុម Palmeiras សញ្ញាតិប្រេស៊ីលរូបនេះនិយាយជាមួយកូនប្រុសពិការភ្នែករបស់អ្នកស្រីឈ្មោះ Nickollas អំឡុងជំនួបដ៏ធំនៃលីគកំពូលប្រេស៊ីលទល់នឹង Corinthians ហើយក៏ត្រូវអ្នកកាន់កាមេរ៉ាថតទុក។
ក្នុងជំនួបនោះ អ្នកស្រីជាអ្នកអធិប្បាយផ្ទាល់ទៅកាន់កូនប្រុសដែលមិនអាចមើលឃើញការប្រកួតទាំងមូលបាន។ ក្រោយមក នៅពេលអ្នកស្រី Grecco និង Nikollas ដែលមានអាយុ១១ឆ្នាំចាកចេញពីកីឡដ្ឋាន វីដេអូនោះត្រូវបានក្រុមការងារទូរទស្សន៍ផ្សាយនៅទូទាំងប្រទេសប្រេស៊ីលតែម្តង។
Grecco បានប្រាប់វិទ្យុ CBN ក្នុងក្រុង Sao Paulo ថា៖«ពួកគេបានចាក់ផ្សាយវីដូនោះដោយរៀបរាប់ទៅកាន់អ្នកទស្សនា ថាមានម្តាយម្នាក់បានអធិប្បាយអំពីសកម្មភាពប្រកួតរបស់កីឡាករនៅលើទីលានទៅកាន់កូនប្រុសរបស់គាត់ដែលពិការភ្នែកនិងមានជំងឺផង»។
អ្នកស្រីបន្ថែមថា «ខ្ញុំមិនទាំងដឹងថាពួកគេកំពុងថតខ្ញុំផងទេ។ នៅពេលដែលខ្ញុំចាកចេញពីកីឡាដ្ឋានខ្ញុំសម្គាល់ឃើញមនុស្សជាច្រើននិយាយអំពីសកម្មភាពនោះ។ នេះមិនមែនជាលើកទី១ទេ ដែលខ្ញុំបានធ្វើសម្រាប់កូន ខ្ញុំធ្វើបែបនេះច្រើនឆ្នាំមកហើយ យ៉ាងហោចណាស់ក៏ម្តងក្នុងមួយខែដែរ ... ប៉ុន្តែពួកគេមមើលមិនឃើញព្រោះមនុស្សច្រើន»។
អ្វីដែលគួរឲ្យកោតសរសើរនោះ Nickollas ដែលបានកើតមុនកាលកំណត់ដល់ទៅ៤ខែ ត្រូវបានអ្នកស្រី Grecco យកទៅចិញ្ចឹមរហូតដល់សព្វថ្ងៃ។ បើទោះមិនមែនជាកូនបង្កើត ប៉ុន្តែអ្នកស្រីបានផ្តល់ក្តីស្រឡាញ់ នឹងភាពទន់ភ្លន់ដែលមើលទៅលើសពីអ្វីដែលម្តាយដទៃបានផ្តល់ឲ្យកូនទៅទៀត។

Grecco ដែលជាអ្នកគាំទ្រក្លិប Palmeiras ដ៏ងប់ងល់មួយរូបនោះបន្ថែមថា៖«ខ្ញុំមិនមែនជាម្តាយបង្កើតរបស់ Nickollas ទេ។ ខ្ញុំតែងតែរៀបរាប់លម្អិអំពីសកម្មភាពប្រកួតនិងបរិយាកាសក្នុងកីឡដ្ឋានទៅកាន់ Nickollas ហើយសូម្បីតែកីឡាករលាបសក់ ពាក់ស្បែកជើងពណ៌អ្វី និងពាក់អាវឈុតណាក៏ប្រាប់ទៅកូនប្រុសគ្មានសល់ដែរ»។
ភាពអស្ចារ្យទាំងនេះហើយទើបធ្វើឲ្យអ្នកស្រី Grecco ឈ្នះពានរង្វាន់អ្នកគាំទ្រឆ្នើមបំផុតប្រចាំឆ្នាំជាមួយនឹងសំឡេងគាំទ្រពីការបោះឆ្នោតរហូតដល់ ៥៨,៣៦ ភាគរយ។
FIFA Fan Award ជាពានមួយក្នុងចំណោមពានទាំង១១ ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រៀបចំសម្រាប់ផ្តល់ជូនកីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកគាំទ្រឆ្នើមជារៀងរាល់១ឆ្នាំម្តង៕
https://www.thmeythmey.com/?page=detail&id=83273
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

