កម្ពុជា​គ្រោង​នាំចូល​អំបិល​ប្រមាណ ៥​ម៉ឺន​តោន​នៅ​ឆ្នាំនេះ

T
![67114754_915393865470917_7049006785549565952_n.jpg](https://serey.io/imageupload_data/6a35e4ac162ad76d38577c86685c7543ffb46292) ជាតិសេដ្ឋកិច្ចកម្ពុជា​គ្រោង​នាំចូល​អំបិល​ប្រមាណ ៥​ម៉ឺន​តោន​នៅ​ឆ្នាំនេះ​ 09, Jul 2019 , 12:46 pm Share on twitterShare on google_plusone_shareMore Sharing Services រូបភាព ដោយ: ញ៉ុង​ ហេង ​ភ្នំពេញ​៖ ដោយសារ​ភ្លៀង​ធ្លាក់​ញឹកញាប់ ការផលិត​អំបិល​របស់​កម្ពុជា​នៅ​ឆ្នាំនេះ មិនអាច​បំពេញតម្រូវកា​រ​ក្នុងស្រុក​បាន​នោះទេ​។ ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​កំពត​-​កែប លោក ប៊ុន បារាំង ឲ្យ​ដឹងថា កម្ពុជា​នឹងត្រូវ​នាំចូល​អំបិល​ពី​បរទេស​ប្រមាណ ៥​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៩​នេះ​។​ បើតាម​លោក ប៊ុន បារាំង ឆ្នាំនេះ​កសិករ​ផលិត​អំបិល​បាន​៣​ម៉ឺន​តោន ខណៈ​តម្រូវការ​ក្នុងស្រុក​មាន​ប្រមាណ ១០​ម៉ឺន​តោន​។ លោក បារាំង ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្ពុជា​នឹងត្រូវ​នាំចូល​អំបិល​៥​ម៉ឺន​តោន​ទៀត​។ «​យើង​នឹង​សុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល ដើម្បី​នាំ​អំបិល​ចូល ៥​ម៉ឺន​តោន ក្នុងពេល​ឆាប់ៗ​នេះ​»​។ នេះ​ជា​ប្រសាសន៍ លោក ប៊ុន បារាំង ។ លោក​បញ្ជាក់​ដូច្នេះ​ទៀតថា​៖«​តែ​យើង​មិន​នាំចូល​ម្ដង​ទាំង​៥​ម៉ឺន​តោន​នោះទេ យើង​នាំចូល​រហូតដល់​រដូវ​ផលិត​អំបិល (​ដើមឆ្នាំ​ក្រោយ​) ហើយ​យើង​មើល​ជាក់ស្ដែង បើ​ផលិត​បាន យើង​នឹងមិន​នាំ​ទាំងអស់​នោះទេ តែ​យើង​សុំ​ឲ្យ​ហើយ ៥​ម៉ឺន​តោន​»​។​ ​បើ​បូកសរុប​ទាំង​ការផលិត​បាន និង​គ្រោង​នាំចូល គឺមាន​ទំហំ ៨​ម៉ឺន​តោន​។ មានន័យថា​មិនទាន់​គ្រប់​តម្រូវការ​១០​ម៉ឺន​តោន​។ ត្រង់ចំណុច​នេះ លោក ប៊ុន បារាំង មានប្រសាសន៍ថា មានការ​នាំចូល​អំបិល​តាម​ច្រករបៀង​មួយចំនួនទៀត ដូចនេះ​លោក​នឹង​សុំ​គោលការណ៍​តែ ៥​ម៉ឺន​តោន​ប៉ុណ្ណោះ​។​ ​លោក ប៊ុន បារាំង បកស្រាយ​ថា ការ​នាំចូល​អំបិល​ប្រមាណ​៥​ម៉ឺន​តោន​នេះ គឺ​ដើម្បី​បំពេញ​ភាពខ្វះខាត​ក្នុងស្រុក ដោយ​មិន​ធ្វើ​ប៉ះពាល់​ដល់​អ្នក​ផលិត​ក្នុងស្រុក​នោះទេ​។ លោក​លើកឡើង​ដូចនេះ​ថា​៖«​នៅ​កំពត​ចេះតែ​ភ្លៀង យើង​ផលិត​អត់​បាន ដូចនេះ​យើង​នាំចូល ដើម្បី​បំពេញតម្រូវការ មិនមែន​នាំចូល​ធ្វើ​ឲ្យ​ប៉ះពាល់​ការផលិត​ក្នុងស្រុក​នោះឡើយ ហើយ​យើង​នាំចូល​ជា​ដំណាក់កាលៗ បើ​ក្នុងស្រុក​អាច​ផលិត​បាន យើង​ឈប់​នាំ​ត្រឹមនោះ​សិន​»​។​ ​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល​រូបនេះ មិនអាច​បញ្ជាក់​ពី​ប្រទេស​ដែល​កម្ពុជា​ទិញ​អំបិល​នោះទេ ដោយ​សហគមន៍​នឹង​ពិភាក្សាគ្នា​បន្ថែមទៀត​។ កាលពី​អំឡុង​ដើមឆ្នាំ​២០១៨ កម្ពុជា​បាន​នាំចូល​អំបិល​ពី​ចិន​១​ម៉ឺន​តោន ក្នុង​គម្រោង​៣​ម៉ឺន​តោន​។ មុន​២០១៨ កម្ពុជា​កាល​កាលពី​ឆ្នាំ​២០០៨ ធ្លាប់​នាំចូល​អំបិល ៦​ម៉ឺន​តោន​។ នេះ​បើតាម លោក ប៊ុន បារាំង ៕ "ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ" www.thmeythmey.com/?page=detail&id=80264 ​

Comments