CDC អោយក្រុមហ៊ុនថ្មីទុនជាង១១លានដុលា្លរបង្កើតរោងចក្រ នៅភ្នំពេញ និងកំពង់ស្ពឺ

ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តឲ្យក្រុមហ៊ុនថ្មីចំនួន៣ទៀត បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងកាបូប នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទាំង៣នេះ មានទុនវិនិយោគសរុប ១១,៣លានដុល្លារ ដែលអាចផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ ជាង២,៧០០កន្លែង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់CDCកាលពីថ្ងៃទី១៧ កក្កដា។
ក្រុមហ៊ុនទាំង៣ដែលCDCចុះបញ្ជីជាស្ថាពរ មាន ក្រុមហ៊ុនNIU GENG DI (CAMBODIA)CO.,LTD. មានទុនវិនិយោគ៣,៧លានដុល្លារ គ្រោងបង្កើតរោងចក្រផលិតកាបូបនិងស្រោមដៃ នៅភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុន CHUNLEI GARMENT (CAMBODIA) CO., LTDគ្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ជាមួយទុនវិនិយោគ ២,៨លានដុល្លារ។ ក្រុមហ៊ុនទាំង២នេះ មានទីតាំងនៅរាជធានីភ្នំពេញ។
ដោយឡែកក្រុមហ៊ុនJIA YU AN PACKAGING MATERIAL (CAMBODIA) CO.,LTD មានទុន៤,៨លាន គ្រោងបង្កើតរោងចក្រផលិតកេសកាតុង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕


"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
www.thmeythmey.com/?page=detail&id=80587


good job
hello
hello bro
test comment