Anwar រំពឹងថានឹងស្នងតំណែងនាយករដ្ឋមន្ត្រីជំនួសមហាធៀក្នុងឆ្នាំ ២០២០

រូបភាព (AFP)
ដោយ: ធៀន ភារិន្ទតាមរយៈកិច្ចសម្ភាសជាមួយជាមួយទូរស្សន៍ Bloomberg កាលពីថ្ងៃទី១៨ ខែកញ្ញា លោក Anwar Imbrahim រំពឹងថា គាត់នឹងជំនួសតំណែងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅពាក់កណ្តាលឆ្នាំក្រោយ។
វាមានការព្រមព្រៀងគ្នាច្បាស់ថាវាគួរតែជារយៈពេលនោះ ប៉ុន្តែខ្ញុំមិនគិតថា ខ្ញុំគួរតែចាំខែច្បាស់លាស់នោះទេ។ នេះបើតាមនូវអ្វីដែលប្រមុខដឹកនាំបក្សយុត្តិធម៌របស់ប្រជាជន លោក Anwar Imbrahim បានសម្ភាសន៍ជាមួយទូរទស្សន៍សារព័ត៌មានសេដ្ឋកិច្ច។ យ៉ាងណាមិញលោក Anwar ក៏បញ្ជាក់ផងដែរថា ការព្រមព្រៀងមួយនេះ គឺលោកមហាធៀព្រមព្រៀងថា នឹងលាលែងពីតំណែង ហើយលោកជាអ្នកចូលកាន់តំណែងជំនួស។
ជាការពិតកិច្ចព្រមព្រៀងរវាងលោកមហាធៀ និង Anwar គឺត្រូវផុតកំណត់នៅក្នុងខែឧសភា ឆ្នាំ២០២០ បន្ទាប់គណបក្សជនជាតិដើមរួបរួមម៉ាឡេស៊ីបានឈ្នះឆ្នោតកាលពីឆ្នាំ ២០១៨។ កាលពីមុនបោះឆ្នោតគណបក្សយុត្តិធម៌របស់ប្រជាជន ធ្វើសម្ពន្ធភាពជាមួយបក្ស Pakatan Harapan របស់លោកមហាធៀ ក្នុងគោលបំណងប្រកួតប្រជែងជាមួយនឹងអតីតបក្សកាន់អំណាចរួបរួមជាតិម៉ាឡេ។
ការរួបរួមរវាងគណបក្សពីរនេះ គឺភ្ជាប់ជាមួយនឹងលក្ខខណ្ឌឲ្យលោកមហាធៀកាន់តំណែងជានាយករដ្ឋមន្ត្រីពីរឆ្នាំ ហើយលោកAnwarនឹងត្រូវកាន់តំណែងជំនួស។ ក្នុងរយៈពេលនោះ លោកAnwar Imbrahim កំពុងជាប់ចោទពីបទការរួមសង្វាសជាមួយភេទដូចគ្នា តែលោកច្រានចោលថា វាជារឿងនយោបាយរបស់រដ្ឋាភិបាល។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីវ័យ៩៤ បានហៅខ្លួនឯងថាជា នាយករដ្ឋមន្ត្រីកាន់តំណែងមួយរយៈពេល ហើយលោកតែងតែនិយាយដដែលថា គាត់នឹងប្រគល់តំណែងឲ្យAnwarតាមការសន្យា បើទោះបីជាគាត់មិនបានបញ្ជាក់ពីថ្ងៃផុតកំណត់ក៏ដោយ។ ប៉ុន្តែមានមតិខ្លះបានស្នើឲ្យគាត់កាន់តំណែងពេញមួយអាណត្តិរហូតដល់ឆ្នាំ២០១៣។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨ គណបក្សជនជាតិដើមរួបរួមម៉ាឡេស៊ី បានយកឈ្នះលើអតីតបក្សកាន់អំណាច ដោយសារតែរឿងអាសូវមូលនិធិម៉ាឡេស៊ី 1MDB៕
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"
https://www.thmeythmey.com/?page=detail&id=83010

