លោក ហុក សុជីវ័ន បដិសេធធ្វើជាគ្រូជំនួយក្លិប ដែលទើបឡើងលីគកំពូលឥណ្ឌា

ដោយ: សឿន វណ្ណឌេត
អតីតគ្រូបង្វឹកក្លិបបាល់ទាត់វិសាខាលោក ហុក សុជីវ័ន បានបដិសេធសំណើរទៅធ្វើជាគ្រូជំនួយក្លិប ដែលទើបឡើងទៅលេងក្នុងលីគកំពូលឥណ្ឌា Tiddim Road Athletic Union។ នេះបើយោងតាមទំព័រហ្វេសប៊ុកលោក ហុក សុជីវ័ន ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩នេះ។
ក្រោយមានពាក្យចចាមអារ៉ាមថា លោក ហុក សុជីវ័ន អតីតគ្រូបង្វឹកក្លិបបាល់ទាត់វិសាខា នឹងទៅធ្វើជាគ្រូជំនួយជាមួយក្លិបដែលទើបឡើងមកលេងលីគកំពូលមួយនៅប្រទេសឥណ្ឌានៅរដូវកាលក្រោយ ស្រាប់តែនៅយប់ថ្ងៃទី១ ខែកញ្ញានេះ លោកបានសរសេរសារលើទំព័រហ្វេសប៊ុកបង្ហាញពីការបដិសេធរបស់ខ្លួនជាមួយក្លិប ដែលគេស្គាល់ថា Tiddim Road Athletic Union។
ទោះបីបង្ហាញការបដិសេធ តែគ្រូបង្វឹកជួយឲ្យក្លិបវិសាខាទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨រូបនេះ មិនបានបង្ហាញមូលហេតុលម្អិតចំពោះការបដិសេធនេះឡើយ។ លោក ហុក សុជីវ័ន បានរៀបរាប់យ៉ាងដូច្នេះថា៖«ខ្ញុំបានសម្រេចចិត្ត បដិសេធសំណើរទៅធ្វើជាគ្រូជំនួយនៅក្លិប នៃប្រទេសឥណ្ឌា ដោយហេតុផលផ្ទាល់ខ្លួនមួយចំនួនដែលមិនអាចឈានដល់ការទទួលយកសំណើមួយនេះបាន»។
គួររំលឹកថា លោក ហុក សុជីវ័ន បានចូលរួមដឹកនាំក្លិបបាល់ទាត់វិសាខានៅឆ្នាំ២០១៨ និងជួយឲ្យក្លិបនេះទទួលបានចំណាត់ថ្នាក់លេខ៣សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងពានរង្វាន់ក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ក្រោយដឹកនាំក្រុមបានពាក់កណ្តាលរដូវកាលឆ្នាំ២០១៩ ក្លិបវិសាខាបានប្រកាសបញ្ចប់តួនាទីជាគ្រូបង្គោល ដោយដំឡើងគ្រូជំនួយរបស់លោឲ្យដឹកនាំជំនួស៕
Tag: បាល់ទាត់ ហុក សុជីវ័ន© រក្សាសិទ្ធិដោយ thmeythmey.com
Share on twitterShare on google_plusone_shareMore Sharing Services
អត្ថបទពេញនិយម
មេដឹកនាំនៃក្រុមប្រទេសG7 ចេញសេចក្តីថ្លែងការណ៍រួមគាំទ្រស្វ័យភាពហុងកុងមេដឹកនាំនៃក្រុមប្រទេសG7 ចេញសេចក្តីថ្លែងការណ៍រួមគាំទ្រស្វ័យភាពហុងកុង 6 ថ្ងៃ ចិនចល័តទ័ពចូលហុងកុង ខណៈបាតុកម្មនៅតែមិនថមថយចិនចល័តទ័ពចូលហុងកុង ខណៈបាតុកម្មនៅតែមិនថមថយ 4 ថ្ងៃ សម្តេច ហ៊ុន សែន ប្រកាសចេញពីតំណែង បើត្រឹម២៤ម៉ោង ចាប់លោក សម រង្ស៊ី មិនបាន ពេលដល់ខ្មែរសម្តេច ហ៊ុន សែន ប្រកាសចេញពីតំណែង បើត្រឹម២៤ម៉ោង ចាប់លោក សម រង្ស៊ី មិនបាន ពេលដល់ខ្មែ ... ភ្នំពេញ 3 ថ្ងៃ ១៣ឆ្នាំក្រោយមក លោក មហាធៀ នឹងមកធ្វើបាឋកថាម្តងទៀតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ១៣ឆ្នាំក្រោយមក លោក មហាធៀ នឹងមកធ្វើបាឋកថាម្តងទៀតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ 7 ថ្ងៃ លោក ម៉ាក្រុង ពន្លះប្រធានាធិបតីប្រេស៊ីលដែលមើលងាយភរិយាខ្លួនលោក ម៉ាក្រុង ពន្លះប្រធានាធិបតីប្រេស៊ីលដែលមើលងាយភរិយាខ្លួន 6 ថ្ងៃ អត្ថបទពេញនិយមបន្ថែម
https://www.thmeythmey.com/?page=detail&id=82313
"ខ្លឹមសារនេះត្រូវបានបោះពុម្ពផ្សាយជាផ្លូវការដោយមានភាពជាដៃគូរវាងសេរីនិងថ្មីៗ"

